នោះមានរឿងអី បានជាលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូលបានធ្វើលិខិតស្នើសុំអភិបាលខេត្តកណ្តាលផ្ទេរភារកិច្ចទៅបម្រើការងារជាមន្ត្រីនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នោះមានរឿងអី បានជាលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូលបានធ្វើលិខិតស្នើសុំអភិបាលខេត្តកណ្តាលផ្ទេរភារកិច្ចទៅបម្រើការងារជាមន្ត្រីនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម

ខេត្តកណ្តាល ៖លោក អភិបាលស្រុកមុខកំពូល លោក តុង ស៊ីវមី បានធ្វើលិខិតគោរពជូនអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ ដើម្បីស្នើសុំមិនបន្តអាណត្តិទី២ ក្នុងមុខតំណែងជាអភិបាលស្រុកមុខកំពូលទៀតទេ និងសុំផ្លាស់ប្តូរទីកន្លែងបំពេញភារកិច្ចពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយមដែលជាក្របខ័ណ្ឌដើមវិញ ។

ជាការឆ្លើយតប ឥឡូវនេះរាជរដ្ឋាភិបាលបានសម្រេចផ្ទេរភារកិច្ចលោក តុង ស៊ីវមី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម ពីអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ខេត្តកណ្តាល ទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌដើមវិញ ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដែលអង្គភាព ថ្មីពិត ទទួលបាននៅរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ ។ នៅក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលក៏បានតែងតាំងលោក យី យ៉េន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ខេត្តកណ្តាល។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូច មានឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ក្នុងអនុក្រឹត្យ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួរបញ្ជាក់ថា ការផ្ទេរភារកិច្ចនេះ រាជរដ្ឋាភិបាលបានសម្រេចតាមការស្នើសុំរបស់លោក តុង ស៊ីវមី ដែលបានធ្វើរបាយការណ៍ស្នើសុំតាំងពីខែ មិថុនា ឆ្នាំ ២០២១ មកម្លេះ ទើបតែឥឡូវនេះ រាជរដ្ឋាភិបាលបានសម្រេចតាមគោលបំណងរបស់លោកតែម្តង ។គួរបញ្ជាក់ផងដែរថា លោក យី យ៉េន អតីតជាអភិបាលរងស្រុកមុខកំពូល ហើយបច្ចុប្បន្នលោកជាអភិបាលរងស្រុកល្វាឯម ឥឡូវនេះត្រូវបានរាជរដ្ឋាភិបាលតែងតាំងលោក ភិបាលស្រុកមុខកំពូលជំនួសលោក តុង ស៊ីវមី ។

នេះជាលើកទី១ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងនៅក្នុងមូលដ្ឋានស្រុកមុខកំពូលកំពុងមានចម្ងល់យ៉ាងខ្លាំង ហើយបានដេញដោលសួរថា ចុះហេតុអ្វីនៅសុខៗស្រាប់តែអភិបាលស្រុករូបនេះមិនបន្តមុខតំណែងជាអភិបាលស្រុកមុខកំពូលតទៅមុខទៀត ? ស្រាប់តែធ្វើលិខិតគោរពចូលអភិបាលខេត្តកណ្តាលដើម្បីបញ្ចប់តំណែងរបស់ខ្លួនដូច្នេះ ។ មុខតំណែងជាអភិបាលស្រុកដែលមន្ត្រីថ្នាក់មូលដ្ឋានតែងតែចង់បាន ប៉ុន្តែលោក តុង ស៊ីវមី បែរជាស្នើសុំផ្ទេរភារកិច្ចរបស់ខ្លួនជាអភិបាលស្រុកទៅជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងធនធានទឹក និងឧតុនិយមទៅវិញ ។



No comments:

Post a Comment

Pages