ភ្នំពេញ)៖កាលពីពេលកន្លងទៅថ្មីៗនេះ លោកយឹងសុខ បានផ្តល់បទសម្ភាសន៌ ដល់អ្នកសារព័ត៌មាន និងបានlive,video នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន ដោយបានលើកឡើងថា?លោក ប៉ែន ច័ន្ទសុខខេមរិទ្ធ ភេទប្រុស អាយុ ៥៣ឆ្នាំមាន តួនាទីប្រធានក្រុមហ៊ុន ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ដែលមានស្នាក់ការផ្ទះលេខ១៥២ ក្រុមទី១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកយឹងសុខ បានបន្តទៀតថា? លោកប៉ែន ច័ន្ទសុខខេមរិទ្ធ បានបបួលខ្លួនឱ្យចូលហ៊ុនគ្នា ដើម្បីបើកក្រុមហ៊ុនសន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S)ដោយតម្រូវឱ្យលោកយឹងសុខ បង់ប្រាក់ចំនួន ៤,២០០ដុល្លារស្មើនឹង ២៦ភាគរយ នៃប្រាក់ដើមទុនសរុប និងសន្យាចែកប្រាក់ចំណេញឱ្យជនរងគ្រោះជាប្រចាំខែ និងផ្ដល់ការងារ ឱ្យលោកយឹងសុខ នៅក្នុងក្រុមហ៊ុនខាងលើនេះ ដោយមានតួនាទីជា នាយកគ្រប់គ្រង ដែលទទួលបានប្រាក់ខែចំនួន ៥៥០ដុល្លារក្នុងមួយខែ។
ជួបផ្ទាល់ជាមួយលោកប៉ែន ច័ន្ទសុខខេរិទ្ធ បានបញ្ជាក់ថា?ការលើកឡើងរបស់លោកយឹងសុខ គឺជាពាក្យបំភ្លើសខុសពីការពិតទាំងស្រុង ថែមទាំងបង្កាច់កេរ៌្ត៌ឈ្មោះគាត់ទាំងកម្រោលថែមទៀតផង។លោកប៉ែន ច័ន្ទសុខខេរិទ្ទ សូមបំភ្លឺជូនសាធារណះជនទាំងអស់អោយបានជ្រាបថា?លោកមិនមែនជា ប្រធានក្រុមហ៊ុន សន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ដូចការលើកឡើង ខុសពីការពិត របស់លោកយឹងសុខ។លោកប៉ែន ច័ន្ទ សុខខេរិទ្ទ បានបញ្ជាក់ទៀតថា?ប្រធានក្រុមហ៊ុនសន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ម្ចាស់ពិតប្រាកដ គឺលោកស្រីសួន ម៉ាលីស ជាម្ចាស់កម្មសិទ្ទស្របច្បាប់ដែលទទួលស្គាល់ដោយ អគ្គនាយកដ្ឋានពន្ធដារនិងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។
មហាជនដែលតាមដានព័ត៌មានដ៌រសើបរវាងលោកយឹងសុខ និងលោកប៉ែន ច័ន្ទសុខខេរិទ្ទ បានលើកឡើងប្រហាក់ប្រហែលគ្នាថា?ការលើកឡើងខុសពីកាពិត របស់លោកយឹងសុខ អាចនិងមានហានិភ័យ ជាប់ទោសទណ្ឌ បើសិនណានៅតែបន្តវាយប្រហារឬបរិហាកេរ៌្ត ខុសពីកាពិតមកលើលោកប៉ែន ច័ន្ទសុខខេរិទ្ទបន្តទៀត។មហាជនដ៌ដែរនោះ?បានលើកឡើងទៀតថា?លោកយឹងសុខ គួរចូលខ្លួនមកជួបលោកប៉ែន ច័ន្ទសុខខេរិទ្ទ ដើម្បីរកដំណោះស្រាយជាមួយគ្នាដោយសន្តិវិធី ជៀសវៀងបាចទឹកដាក់គ្នា(ពោល)គឺបាត់បង់ផលប្រយោជន៌ឬមានហានិភ័យដល់ខ្លួនទៅថ្ងៃក្រោយ។លោកប៉ែន ច័ន្ទសុខខេរិទ្ធ បានអោយដឹងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះថា? ករណីបរិហាករ៌្តនិងបង្កាច់កេរ៌្តឈ្មោះលោកប៉ែន ច័ន្ទសុខខេរិទ្ទ ពីសំណាក់លោកយឹងសុខ ពេលនេះលោកប៉ែន ច័ន្ទសុខខេរិទ្ទ និងលោកយិនសុខ បានធ្វើការសម្របសម្រួលគ្នាបញ្ចប់ជម្លោះដោយសន្តិវិធី។
No comments:
Post a Comment