សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ បានធ្វើឡើងនៅវិមានសន្តិភាព។ការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ។ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏បាននាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចតេជោ ហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។ 

ក្នុងឱកាសបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល្ម៥ចំនួន១០លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀតដែលកត្ដាទាំងនោះ៥រួមមាន៖១-កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។២-កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ។ ៣-កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។ ៤-កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។៥-មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។

នៅថ្ងៃនេះផងដែរ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ចំពោះការរិះគន់ ការចេញទទួល វ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។ សម្ដេចតេជោ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣ ដែលជាដូសជំរុញ។ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ដែលចាក់វ៉ាក់សាំងអាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចង់ បានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកុមារ ក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការ អនុម័តឬទទួល ស្គាល់ពីអង្គការសុខភាពិភពលោក(WHO)សិន។​ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវអោយឨពុកម្តាយ ដែលមានកូនចៅ ដែលមានអាយុត្រូវចាក់វ៉ាក់សាំងត្រូវនាំកូនចៅមកទទួលវ៉ាក់សាំងកូវីដ-១៩ចាប់ពីថ្ងៃនេះតទៅ និងសូមអោយយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យ និងជូនពរអោយប្រជាពលរដ្ឋទាំងអស់បានជៀសផុតពីជំងឺក៏កាចសាហាវនេះ៕










































No comments:

Post a Comment

Pages