តុលាការចេញ​ដីកាចាប់ខ្លួន យោធា​ផ្កាយ​២ សូ​យ ចាន់​សឿ​ន ប្រើ​ហិង្សា​និង​បង្ខាំង​ស្ត្រី​ម្នាក់ កាល​៦​ខែ​មុន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការចេញ​ដីកាចាប់ខ្លួន យោធា​ផ្កាយ​២ សូ​យ ចាន់​សឿ​ន ប្រើ​ហិង្សា​និង​បង្ខាំង​ស្ត្រី​ម្នាក់ កាល​៦​ខែ​មុន

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​យោធា ពាក់​ផ្កាយ​២​ម្នាក់ ឈ្មោះ សូ​យ ចាន់​សឿ​ន តួនាទី​ជា​នាយ​រង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ​ក្រសួងការពារជាតិ ត្រូវ​កម្លាំង​នគរបាល ខេត្តកំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១​នេះ ។លោក​វរសេនីយ៍ឯក សម សាក់ ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឧត្តមសេនីយ៍ទោ​យោធា​ផ្កាយ​២ ដែល​ឃាត់ខ្លួន​នោះ មាន ឈ្មោះ សូ​យ ចាន់​សឿ​ន មាន​តួនាទី​ជា​នាយ​រង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ ។

លោក​វរសេនីយ៍ឯក សម សាក់ ស្នងការ​រង​នគរបាល​ខេត្ត បាន​បន្ត​ថា កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​បាន​ហើយ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​ស្ត្រី​ម្នាក់ ដែល​មានឈ្មោះ​ថា ឌួ​ង ហេ​ម៉ា​លី​ស ។លោកស្នងការ​រង បាន​បន្ថែម​ថា មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក តុ​ប ឈុ​ន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោយ​ចោទប្រកាន់​ពី​បទ «​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​» ប្រព្រឹត្ត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ តាម​មាត្រា​២១៨ និង​មាត្រា​២៥៣ ចំណុច​១ នៃ​ក្រមព្រហ្មទណ្ឌ ។ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ថ្លែង​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ លោក​ផ្កាយ​២ រូប​នេះ តាម​នីតិវិធី មុន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស អាយុ​៤១​ឆ្នាំ មុខរបរ​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧ ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ដើមហេតុ​ដែល​នាំ​ឲ្យ​កើត​ហិង្សា​យ៉ាង​ដូច្នេះ និង​ដំណើររឿង​ថា ដោយសារ​តែ​ទាស់សម្តី​គ្នា​បន្តិចបន្តួច ពាក់ព័ន្ធ​ការ​ផ្ដល់​យោបល់​ផ្លូវច្បាប់ ជុំវិញ​ករណី​ប្ដឹងប្ដល់​គ្នា​លើ​ករណី​វិវាទ​ដីធ្លី​របស់​លោក សូ​យ ចាន់​សឿ​ន ហើយ​បុគ្គល​រូប​នេះ​កើតការ​ខឹងសម្បា​ដូច​កម្រោលចូល ក៏​បាន​ដាល់​ចំ​ភ្នែក កញ្ចឹងក និង​លើ​ទ្រូង​ជា​ច្រើន​ដៃ បណ្ដាល​ឲ្យ​វិលមុខ ដែល​ការ​វាយ​នេះ​នៅ​ក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ​២​នាក់ ស្ថិត​លើ​ដងផ្លូវ នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ ទីរួមខេត្ត​កណ្តាល លោក សូ​យ ចាន់​សឿ​ន បាន​វាយដំ​ជន​រង​គ្រោះ និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​មិន​អោយ​ជន​រង​គ្រោះ​ស្រែក និង​គំរាម​បាញ់​បាក់ជើង និង​បាញ់​សម្លាប់​ចោល តាម​ផ្លូវ​រហូត​ដល់​ខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ រៀបរាប់​ទៀត​ថា លោក សូ​យ ចាន់​សឿ​ន បាន​បង្ខាំង​ជន​រង​គ្រោះ​ទុក​ក្នុងផ្ទះ​កូនចៅ​របស់​គាត់​ឈ្មោះ ស្រី សម្បត្តិ ដែល​មាន​តួនាទី​ជា​នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ រហូត​ដល់​ម៉ោង​៧​យប់ ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះ​មក​អន្តរាគមន៍ រំដោះ​ជន​រង​គ្រោះ​ចេញពីផ្ទះ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ខ្លួន​មាន​អាការ​លើសឈាម​ខ្លាំង និង​របួស​ធ្ងន់ធ្ងរ​នៅ​លើ​ភ្នែក​ទាំង​សងខាង ។ជាមួយ​គ្នា​នេះ ជន​រង​គ្រោះ​សំណូមពរ​អោយ​តុលាការ ឃុំខ្លួន​លោក​ផ្កាយ​២ សូ​យ ចាន់​សឿ​ន និង​ទាមទារ​ថ្លៃ​សំណង​ព្យាបាល​របួស​ចំនួន​១​លាន​ដុល្លារ ព្រមទាំង​ជំងឺ​ចិត្ត ចំនួន​១​លាន​ដុល្លារ សរុប​២​លាន​ដុល្លារ និង​សូម​ឲ្យ​ផ្តន្ទាទោស​ជន​ចោទ​តាម​ផ្លូវច្បាប់។












No comments:

Post a Comment

Pages