លោកឈួន សោភា រងការចោទប្រកាន់ពីក្រុមអាជីវករ ដឹកផ្លែឈើ ពីករណីកៀឡាន ក្រុមអាជីវករ បណ្តាលអោយក្រឡាប់ផ្ងាជើង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឈួន សោភា រងការចោទប្រកាន់ពីក្រុមអាជីវករ ដឹកផ្លែឈើ ពីករណីកៀឡាន ក្រុមអាជីវករ បណ្តាលអោយក្រឡាប់ផ្ងាជើង


ខេត្តបន្ទាយមានជ័យ ៖ អាសន្នធំទៀតហើយ ពេលនេះលោក  ឈួន  សោភា មេគយចល័តតំបន់៥ បានរងការចោទប្រកាន់ ពីសំណាក់ក្រុមអាជីវករដឹកផ្លែឈើ ករណីលោកឈួន សោភា និងបក្សពួក បានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដេញតាមចាប់ប្រផាប់ប្រភីង ទៅលើរថយន្តដឹកផ្លែឈើ របស់ក្រុមអាជីរករបណ្ដាលឱ្យក្រឡាប់ផ្ញាជើង នៅមុខស្នាក់ការគយចល័តស្រុកពួក ខេត្តសៀមរាប។ដោយហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៥៦ នាទីរំលងអធ្រាត្រយប់ថ្ងៃទី ១១  ឈានចូលថ្ងៃទី  ១២ ខែសីហា ឆ្នាំ ២០២១។បើតាមការអះអាងពីអ្នកស្រី សុខ លាប  ដែលជាម្ចាស់រថយន្តដឹកផ្លែឈើ ក្រឡាប់ផ្ងារជើងនេះ បានឲ្យដឹងថា គាត់បានដឹកផ្លែឈើចេញពីភូមិសាស្ត្រនៃទឹកដីឡែម ខេត្តបាត់ដំបង យកមកលក់នៅក្នុងផ្សារសាមគ្គីនៃទីក្រុងសៀមរាប  ខេត្តសៀមរាប ដូចសព្វមួយដង  លុះមកដល់ចំណុចស្នាក់ការគយចល័តរបស់លោក ឈួន សោភា ត្រូវបានគយចល័តតំបន់ ៥ ឆែកមើលម្ដងរួចមកហើយ  ។

អ្នកស្រីសុខលាបបានបន្តទៀតថា? គាត់បានធ្វើដំណើរបន្តឆ្ពោះមកខេត្តសៀមរាប តែត្រូវបានលោក ឈួន  សោភា និងបក្សពួកជាច្រើនរូបមានឡានពី ២ ទៅ ៣ គ្រឿងដេញពួកគាត់រហូតពីទឹកដី ខេត្តបន្ទាយមានជ័យ មកដល់កន្លែងកើតហេតុនៅក្នុងទឹកដី ស្រុកពួក ខេត្តសៀមរាប ។ពេលមកដល់ចំណុចផ្លូវស្រមោច ក៏បានបើកទ្វារឡានឱ្យឆែកមើលម្ដងទៀត ប៉ុន្តែក្រុមគយចល័តនិងបក្សពួក មិនព្រមនៅតែបញ្ជាឱ្យគាត់បើកឡានត្រឡប់ទៅស្នាក់ការគយលោក  ឈួន  សោភា  នៅទឹកថ្លាដដែល លុះមកដល់តាមផ្លូវគាត់ក៏បានឈប់ឱ្យឆែកមើលម្ដងទៀត ប៉ុន្តែការឆែកមើលនោះមិនមានអ្វីប្លែកនោះទេ?គឺមានតែផ្លែឈើដដែល  ។

អ្នកស្រី  សុខ លាប  បានបន្តទៀតថា ដោយមានការភ័យខ្លាចព្រោះកន្លែងគយទឹកថ្លារបស់លោក ឈួន  សោភា នេះធ្លាប់បានធ្វើស៊ីគាត់ម្ដងរួចមកហើយ ដោយចាប់ឡានរបស់គាត់ក្រោមរូបភាព ដូចយប់ហ្នឹងអញ្ចឹង ឲ្យតែចូលទៅដល់កន្លែងលោកឈួន  សោភា  ប្រៀបបានដូចជាចូលក្នុងមាត់ខ្លាអញ្ចឹង ព្រោះកាលនោះលោកគយ  ឈួន  សោភា ជំរិតទារលុយគាត់ប្រាំពាន់ដុល្លារជាថ្នូរដោះលែង ទាំងឡានទាំងផ្លែឈើឱ្យមកវិញ  ដោយមានការភ័យខ្លាចដូចលើកមុនទៀត ទើបគាត់ខំបើកឡានចូលមកក្នុងទឹកដីខេត្តសៀមរាប។ តែលុះមកដល់ស្រុកពួកស្រាប់តែមានកម្លាំងគយចល័តប្រចាំនៅស្រុកពួកដាក់ឡានទទឹងផ្លូវជាច្រើនគ្រឿង ហើយឡានក្រុមលោក  ឈួន  សោភា  ក៏បានកៀ ខោកឡានដឹកផ្លែឈើរបស់អ្នកស្រីសុខលាប ទម្លាក់ផ្លូវតែម្ដង។

 ក្រោយមកអ្នកស្រីសុខលាប ក៏បានរត់តាមឡានក្រុមគយដែលគៀ ឡានរបស់អ្នកស្រីទម្លាក់ផ្លូវនោះ ដែលបានបើកចូលទៅក្នុងស្នាក់ការរបស់គយចល័តស្រុកពួក តែមិនបានសម្រេចក្នុងការតវ៉ានោះទេ? ពីព្រោះត្រូវបានមន្ត្រីគយ នៅស្រុកពួកហាមអ្នកស្រីមិនឱ្យជេរប្រមាថ និងមិនអនុញ្ញាត ឲ្យអ្នកស្រី ចូល ឡើយ ក្រោយមករថយន្តគយចល័តតំបន់ ៥ បើករំដោះគ្នាទៅម្ដងមួយៗបាត់ស្រមោលអស់ទៅ ។អ្នកស្រី សុខ  លាភ ដែលជាម្ចាស់រថយន្តដឹកផ្លែឈើបានក្រឡាប់ផ្ងារជើង ដោយសារក្រុមមន្ត្រីគយចល័តតំបន់ របស់លោក  ឈួន  សោភា ដេញប្រផាប់ចាប់ប្រភីងយកឡានជាច្រើនគ្រឿងពាំងមុខនិងកៀ ខោកឲ្យក្រឡាប់ផ្ងារជើងតែម្ដង  បណ្ដាលឱ្យខូចខាតដែលមានទំហំគិតជាទឹកប្រាក់ជាង ២០ លានរៀល ហើយនៅមិនទាន់គិតអំពីការខូចខាតចំពោះរថយន្តនោះនៅឡើយទេ ។  

ចំពោះស្លាកលេខឡានគយចល័តតំបន់ ៥ ដែលគៀរឡានគាត់ទម្លាក់ផ្លូវនោះគឺគាត់បានថតបានទាំងឃ្លីបវីដេអូទៀតផង ។អ្នកស្រី  សុខ  លាបសូមអំពាវនាវចំពោះឯកឧត្តមអគ្គនាយកដ្ឋានគយប្រចាំទូទាំងប្រទេស និងជាពិសេសបំផុតសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន   សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានីហ៊ុន  សែន សូមសម្ដេចទាំងទ្វេ មេត្តាពិនិត្យទៅលើលោកមេគយឈ្មោះ  ឈួន  សោភា  ប្រចាំនៅគយចល័តតំបន់ ៥ ម្នាក់នេះផងទាន  ពីព្រោះលោកមេគយចល័តរូបនេះ បានគាបសង្កត់ធ្វើបាបដល់បងប្អូនប្រជាពលរដ្ឋ ដែលរកទទួលទានដឹកទំនិញបន្តិចបន្តួចតាមដងផ្លូវតែប៉ុណ្ណោះ ហើយអ្នកស្រីសូមអំពាវនាវសូមឱ្យសម្ដេចទាំងទ្វេ  មេត្តាជួយអន្តរាគមន៍នៅក្នុងរឿងរបស់លោកស្រីនេះផងទាន ៕

សូមបញ្ជាក់ថា? កាលពីពេលកន្លងទៅនេះ  លោក ឈួន សោភា មេគយចល័តតំបន់៥ , បានចាប់ឡានទាហាន ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ ល្បីកក្រើកពេញខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ចំណុចនេះបានកើតចេញជាចំងល់ថា, តើលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគំនុំអីតែជាមួយទាហាន ! រឿងលើកមុនមិនទាន់ចប់ផង បែជាថ្នាក់លើអោយមកកាន់កន្លែងដើមវិញ ដល់ឥឡូវ ខ្លាំងដដែល ខ្លាំងនោះខ្លាំង មិនដឹងជាលោកគុណញឹម បណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក ជាអគ្គនាយកគយ និងរដ្ឋាករ កម្ពុជា ទុកជាកូនចៅសំណព្វចិត្ត ឬពូកែប្រមូលលុយពន្ធ ! បានជាមិនសិក្សាពីទិដ្ឋភាពសង្គមអ្វីបន្តិចសោះ !។






No comments:

Post a Comment

Pages