ភ្នំពេញ.ប្រភពច្បាស់ការ បានរាយការណ៍ ពីពលរដ្ឋបង្ហេីបថា មានទីតាំងផ្ទះបង្កប់ បេីកលេងល្បែងសុីសង ភ្នាល់ចាក់លុយរាប់លាន ស៊ីសង មួយកន្លែង កំពុងតែដំណេីរការ ដោយរលូន គ្មានខ្វល់ពីចំណាត់ការ បង្រ្កាប របស់ សមត្ថកិច្ច បើទោះបីថា បច្ចុប្បន្មនេះ កំពុងមានការរីករាលដាល នៃជំងឺកូវីត១៩ ខ្លាំង យ៉ាងណា ក៏ដោយ ក៏ម្ចាស់ទីតាំងខាងលេី (ឈ្មោះ ផេន) នៅតែបន្ត មិនខ្លាចញញើត ពីសំណាញ់ផ្លូវច្បាប់ អ្វីបន្តិចសោះណាឡើយ រីឯ មន្ត្រីអាជ្ញាធរ ក្នុងមូលដ្ឋានវិញ ហាក់ បីដូចជា អោយភ្លេីងខៀវ ព្រងេីយ កន្តេីយ និង មិនយកចិត្តទុកដាក់ ពីបម្រាម គោចរ របស់ប្រមុខរាជរដ្ឋាពិបាល ដែលកំពុងតែរឹតបន្តឹង ៣ កុំ ៣ ការពារ អោយផ្អាកការជួបជុំ ដេីម្បីជៀសវាង ពីការរីករាលដាលនៃជំងឺ កូវីដ ១៩។
ប្រភពបានបញ្ជាក់ទៀតថា ជារៀងរាល់ ថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ ជាថ្ងៃពិសេស សម្រាប់ក្រុមញៀនល្បែង បេីក ទីតាំង នៅចំនុច ផ្ទះទល់មុខ គុក ព្រៃ សរ ស្ថិត នៅក្នុង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង មាន ឈ្មោះហៅថា (តា ផេន ៗ) ជាម្ចាស់បេីកល្បែង សុីសងដុសស្លែរ រាប់ឆ្នាំ គ្មានសមត្ថកិច្ចរូបណាហានបង្រ្កាប ហានខ្អកបន្តិចទ្បេីយ មិនដឹងជាអាង ខ្នងខ្សែរធំប៉ុណ្ណាទេ។
គួរបញ្ជាក់ផងដែរថា ប្រភពច្បាស់ការ គេសង្កេតឃេីញថា បច្ចុប្បន្ន មានមនុស្សជាច្រេីនរាបសិបនាក់ បានចេញចូល ជាហូរហែ ទៅលេង អាប៉ោង យ៉ាងគក្រឹក គគ្រែង នៅទីតាំងផ្ទះមួយនេះ ខាងលេីនេះ មានការភ្នាល់សុីសង មានចាញ់មានឈ្នះ ស្រែកទ្បូទ្បា គ្មានសណ្តាប់ធ្នាប់ បង្ករការរំខានដល់អ្នកជិតខាង និង មិនគិតការរីករាលដាល នៃការ ឆ្លងជំងឺកូវីដ ១៩ អ្វីទល់តែសោះទ្បេីយ។
ជុំវិញករណី ខាងលេី ក្រុមអ្នក សារព័ត៌មាន យេីងបាន ខលទៅរាយការណ៍ និង ប្រពន្ធ័តេទ្បេក្រាម ទៅ លោក អធិការ ខណ្ឌដង្កោ យ៉ាងណាក៏ដោយ បានត្រឹមតែបេីកមេីលមិនតប តេីមន្ត្រីអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់នេះ អស់លោក មានអ្វីជាមួយម្ចាស់ទីតាំង បេីកល្បែងនេះអ្វីអោយប្រាកដ បទល្មើសជាក់ស្តែង នៅនិងមុខ ហេតុអ្វីមិនចាត់ការ រុណដាក់គ្នា។
ប្រជាពលរដ្ឋ ស្នេីសុំ អោយ លោក ឃួង ស្រេង អភិបាល រាជធានី និង លោក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ មេត្តា ចាត់តាំង មន្ត្រីក្រោមឱវាទ និង ចេញ បទបញ្ជា ក្តៅៗ ទៅលេី មន្រ្តី អាជ្ញាធរ ក៏ដូចជា អភិបាលខណ្ឌ និង អធិការ មួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេស បទល្មេីសជាក់ស្តែង ក្នុង ខណ្ឌ ដង្កោ តែម្តង មានលោកស្រី គឹម ញឹប ជាអភិបាល ខណ្ឌដង្កោ និង លោក ជឹម សុីថា អធិការនគរបាល ខណ្ឌដង្កោ លោក ចៅសង្កាត់ នាយ ប៉ុស្តិ៍ តេីអំណាច របស់ អស់លោក យកមកបម្រេីរាស្រ្ត ឬ ក៏យកមកបម្រេីព្រោះ តែផលប្រយោជន៍ បុគ្គល ឬយ៉ាងណា។
ជាក់ស្តែង ទីតាំងអាប៉ោងខាងលេី នៅតែបន្ត សកម្មភាពលេង ជាដដែលៗ គ្មានខ្វល់ ពីចំណាត់ការ ចុះបង្រ្កាប ដោយមិនដឹង មានខ្នងធំអាងខ្សែរខាង បានជាបិតបាំង អោយម្ចាស់ទីតាំង មួយនេះ បានដៃ បេីកលេងយ៉ាងដោយរលូន គ្នានខ្វល់ ពីការហាម បម្រាមគោរចររបស់ រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋ ជិតខាង ក៏ ដូចជាក្រុមគ្រួសារ ក្រុមអ្នកញៀនល្បែង ទាំងនោះ បានទទួច ស្នេីសុំសំ ណូមពរ ដល់ លោក ឃួងស្រេង អភិបាលរាជធានី និង មន្រ្តីក្រោមឱវាទ ក្នុងមូលដ្ឋាន ដែលពាក់ពន្ធ័ ក្នុង ខណ្ឌ ដង្កោ ជាពិសេស លោកស្រី គឹម ញឹប និង លោក ជឹម សុីថា ដែលកន្លងមក ធ្លាប់តែមាន ស្នាដៃល្អ ក្នុងការបង្រ្កាប លេីល្បែងសុីសង តែពេលនេះ នៅក្នុង ទឹកដីរបស់ អស់លោក គួតែបន្តធ្វេីបែបណា ចុះហេតុអ្វីមិនចាត់ការ កុំធ្វេីផ្ទុយ ពីប្រសាសន៍ របស់ប្រមុខថ្នាក់ដឹកនាំ ដែលលោក កំពុងតែយកចិត្តទុកដាក់ និង ទប់ស្កាត់ ការពារ មិនត្រូវអោយមានការជួបជុំ ផ្តុំក្បាលគ្នា ភ្នាល់ចាក់លុយ ក្នុង អម្លុង ពេល មាន ជំងឺឆ្លង កូវីដ ១៩ ដែលកំពុងតែ រីក រាលដាលខ្លាំង ជាបន្តបន្ទាប់ផងនោះ៕
No comments:
Post a Comment