ប្រេងឥន្ធនៈចំនួន ៣ទីតាំងបន្ថែមទៀតស្ថិតក្នុងស្រុកបាទី នៅតែបន្តប្រកបអាជីវកម្មមិនសុចរិត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រេងឥន្ធនៈចំនួន ៣ទីតាំងបន្ថែមទៀតស្ថិតក្នុងស្រុកបាទី នៅតែបន្តប្រកបអាជីវកម្មមិនសុចរិត


ខេត្តតាកែវ ៖​ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ​ នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន ៣ទីតាំង ស្ថិតក្នុង ឃុំដូង និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ 

យោងតាមមន្រ្តី​ជំនាញ​ បានគូសបញ្ជាក់ថា​ ចំពោះ​អាជីវកម្មដែលប្រកបរបរមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចនេះមន្រ្តីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍តាមបទប្បញ្ញត្តិជាធរមានផងដែរ។

ជាក់ស្តែងក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ​ និងដេប៉ូចែកចាយទាំង ០៣ទីតាំងផងដែរ។

ក្រោយប្រតិបត្តិការរួចជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ​ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣ទីតាំង ស្ថិតក្នុងឃុំដូង និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ គឺប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ 

គួរបញ្ជាក់ដែរថា​ កន្លងទៅ​នៅពេលដែលមន្រ្តីជំនាញ​ ចុះ​រកឃើញលើកទី១​ បានឱ្យម្ចាស់ស្ថានីយ​ និងដេប៉ូទាំងអស់ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមផងដែរ។ ប៉ុន្តែប្រសិនបើមន្រ្តីសាខា ក.ប.ប. រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមច្បាប់៕

      

No comments:

Post a Comment

Pages