ផ្ទុះរឿងអាស្រូវ លោក ហ៑ុយ អិតជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ផ្ទុះរឿងអាស្រូវ លោក ហ៑ុយ អិតជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់



Polish_20210831_100530637

ខេត្ដព្រៃវែង៖ យោងតាមការចេញផ្សាយរបស់អង្គភាព គេហទំព័រ(កងមាស)ចេញផ្សាយនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១ បានបញ្ជាក់ថា៖ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បានបង្ហោះសារទំលាយរឿងអាស្រូវ របស់លោក ហ៑ុយ អិត (ហៅពេទ្យវុធ) ដែលជាមន្ដ្រីបម្រើការងារនៅក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយនិងបានប្រើអំពើហិង្សា គំរាមវ៉ៃសម្លាប់ ថែមទាំងភ្ជាប់ជាមួយនឹងរូបថត និងសារជាសំឡេងរបស់លោក ហ៑ុយ អិត (ហៅពេទ្យវុធ)។គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បានបង្ហោះដែរមានខ្លឹមសារថា៖ «មើលមុខនឹងមាត់ អាមន្រ្តី ក្បាលខ្មៅបំរើសការងារ នៅមន្ទីសុខាភិបាល ព្រៃវែងរូបនេះអោយច្បាស់ៗផង បងប្អូនជនរួមជាតិ​ លុយដែរវាបានមក មានឡានមានដី ហុឺហា កន្លងមកដោយសាភាពពុករលួយវាដែរធ្លាប់មាន ដោយសារតែភាពពុករលួយរបស់វា គេដកវា ទៅមណ្ណុល សុខភាពពោរ៍រៀង ខេត្តព្រៃវែង​ តែវាមកសុំខ្ញុំអោយជួយ ទៅសុំមេវាអោយមក មន្ទីសុខាភិបាលវិញ នៅដើមឆ្នាំ2020 វាក៏បានមក វិញដោយអោយ ខ្ញុំធ្វើកិច្ចសន្យា ជាមេវា ដែរជាលោកពូប្រធានមន្ទីសុខាភិបាលខេត្តព្រៃវែង នឹងលាក់បាំងរឿងពុករលួយនោះ

កាលនោះខ្ញុំឆោតល្ងង់ជឿរ ជឿរការលួងលោម របស់អាមន្រ្តីក្បាលខ្មៅនោះ​ ទើបទៅទាំងមិនបានគិត​ ព្រោះមន្រ្តីក្បាលខ្មៅរូបនេះ វាសន្យាថា​ មកមន្ទីវីញការ ងារចុះបានលុយ ច្រើននឹងជួយ ចឹញ្ចឹមកូន  រួមទាំងលុយធានាគា ដែរវាមកចងខ្ញុំ ពេលនោះខ្ញុំក៏ព្រម​ តែរហូតមកដល់ សព្វថ្ងៃនេះ មន្រ្តីក្បាលខ្មៅ រូបនេះ លុយចិត្តចង់អោយក៏អោយមិនចង់អោយស្រាច់ចិត្តទេ​ ហើយខ្ញុំក៏មិនដែលជ្រក់មាត់ដែរ​ រហូតមកដល់ពេលនេះ ខ្ញុំសុំចប់នឹងសុំ មានអនាគត់ថ្មីហើយ ព្រោះមើលទៅវាបោកប្រាស់មិនចេះចប់នឹងហើយសាះ វាមិនព្រម វាថាបើរខ្ញុំចង់មានសេរីភាពកូនត្រូវអោយវា បើរមិនចឹង វាមកវ៉ៃសំលាបខ្ញុំហើយដើរចូលគុក  ហើយចរិកមន្រ្តីក្បាលខ្មៅម្នាក់នេះ និយាយហើយវានឹងធ្វើងៃណាមួយមិនខាន ព្រោះវា ធ្លាប់វ៉ៃនឹងធ្វើបាបខ្ញុំពីរមុនមក ជាច្រើនឆ្នាំ ដោយមិនញញឺតដៃ ដោយសារទ្រាំ របស់ខ្ញុំមានដែនកំនត់​ នាងខ្ញុំ ស្រ៑ុន សុម៉ាលី នាងខ្ញុំសុំជូនតំនឹងនេះជូនលោកពូប្រធាមន្ទី សុខាភិបាលថា ខ្ញុំស្នើរជួប ពូរ នៅថ្ងៃទី 11/9/2021ខាងមុខនេះ នាងខ្ញុំដឹងថាពូរវល់ការងារកូវិត​ ហើយក៏សុំទោសពូផង តែមន្រ្តីក្បាលខ្មៅរបស់ពូ គំរៀមកំហែងខ្ញុំពេក ទើបខ្ញុំ មកទាមទារកិច្ចសន្យាដែរខ្ញុំធ្វើដើម្បើវាហើយវាមិនកែរ សុំបងប្អូនជួយសែ ដើម្បើអោយដឹងដល់លោកពូប្រធាមន្ទីសុខាភិបាលខេត្តព្រៃវែងផងចុះ»។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ លោក ហ៑ុយ អិត (ហៅពេទ្យវុធ) តែងតែប្រើអំពើហិង្សា ជាញឹកញាប់ លើរូបរាងកាយរបស់នាង រហូតដល់រលូតកូនក្នុងផ្ទៃរបស់នាងទៀតផង!! រូបនាងស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាជួយរកយុត្តិធម៌ជូនដល់រូបនាងផង។ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ និង អំពើពុករលួយលោក ហ៑ុយ អិត «ហៅពេទ្យវុធ» បានបកស្រាយបំភ្លឺយ៉ាខ្លីថា៖ លោកជាប់រវល់ប្រជុំ។










Polish_20210831_100714331

Screenshot_2021-08-31-08-45-09-57
IMG_20210831_101545
Screenshot_2021-08-31-08-25-11-73

No comments:

Post a Comment

Pages