មន្រ្តីនគរបាលខេត្តមណ្ឌគិរីម្នាក់រងរបួសធ្ងន់ក្នុងករណីហិង្សា ដោយអាវុធបាញ់សត្វ ខណៈជនសង្ស័យដ៏មានអំណាចរត់គេចបាត់ស្រមោល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្រ្តីនគរបាលខេត្តមណ្ឌគិរីម្នាក់រងរបួសធ្ងន់ក្នុងករណីហិង្សា ដោយអាវុធបាញ់សត្វ ខណៈជនសង្ស័យដ៏មានអំណាចរត់គេចបាត់ស្រមោល

ខេត្តមណ្ឌលគិរី៖មន្ត្រីនគរបាលម្នាក់ រងបានរបួសធ្ងន់ដោយអាវុធបាញ់សត្វម៉ាកវ៉្វាំងដឺឡុងពេលចុះល្បាតអន្តរាគមន៍ ករណីអំពើហិង្សា នៅវេលាម៉ោង២១ និង២០នាទី​យប់នៅចំណុចមុខហាងស៊ុបបៃតង ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ឯជនសង្ស័យដ៏មានអំណាចជាអ្នកបង្កហេតុ រត់គេចខ្លួនបាត់ស្រមោល។ករណីបង្ករបួសស្នាមធ្ងន់លើមន្ត្រីនគរបាលនេះ ហាក់ដូចមានការបិទបាំងព័ត៌មានយ៉ាងល្អ ប៉ុន្តែទោះយ៉ាងណាត្រូវបានបែកធ្លាយ នៅព្រឹកថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១នេះ។

តាមប្រភពពីសមត្ថកិច្ចខេត្តមណ្ឌលគិរីឲ្យដឹងថា មន្រ្តីនគរបាលរងរបួសធ្ងន់នោះ ឈ្មោះអ៊ន់ លាងអេង ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្ពានមានជ័យ​ ក្រុងសែនមនោរម្យ​ ត្រូវគ្រាប់កាំភ្លើងបាញ់សត្វចំក្រោមគល់ដោះខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ប្រភពដដែលខាងលើឲ្យដឹងដែរថាពេលកម្លាំងសមត្ថកិច្ចននគរបាល ទៅដល់កន្លែងកេីតហេតុបានឃើញឈ្មោះរស់​ ពុទ្ធា ហៅក្របី និងឈ្មោះ​ ឌី​ សុខជា​ កំពុងឈ្លោះប្រតាយប្រតប់គ្នាបណ្តាលឲ្យរាលកៃកាំភ្លើងម៉ាកវាំងដឺឡុង(កាំភ្លេីងបាញ់សត្វ) ត្រូវមន្ត្រីនគរបាលដែលចុះអន្តរាគមន៍ឈ្មោះ​លោក អ៊ន់​ លាងអេង រងរបួសធ្ងន់តែម្តង ។

ជនសង្ស័យបង្កហេតុឈ្មោះ រស់​ ពុទ្ធា ហៅក្របីភេទប្រុស​ អាយុ​ប្រហែល៤០​ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដែលជាបុគ្គលដ៏មានអំណាចក្នុងខេត្តមណ្ឌលគិរីម្នាក់ ជាពិសេសខាងជំនួញឈើខុសច្បាប់ឆ្លងដែន នាពេលកន្លងមក។ក្រោយដឹងថារាលកៃកាំភ្លេីងបណ្តាលអោយត្រូវរបួសមន្ត្រីនគរបាល​ ជនសង្ស័យបាននាំយកជនរងគ្រោះទៅដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រួចរត់គេចខ្លួនបាត់​ស្រមោល ។ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ​ ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរ។ករណីខាងលើនេះកម្លាំងស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង​ និងកំពុងតាមចាប់ខ្លួនជនសង្ស័យដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕




No comments:

Post a Comment

Pages