ក្រុមឈ្មួញ​ស្រូវ​ឈ្លោះ​ដណ្តើម​ផែ​គ្នា​, ម្ខាង​យក​ទូក​បិទ​ផ្លូវទឹក ម្ខាង​យក​រថយន្ត​ស្រូវ​រាំង​បិទផ្លូវ​ថ្នល់​ ផ្អើលមហាជនពេញច្រកព្រំដែនព្រៃវល្ល៌ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមឈ្មួញ​ស្រូវ​ឈ្លោះ​ដណ្តើម​ផែ​គ្នា​, ម្ខាង​យក​ទូក​បិទ​ផ្លូវទឹក ម្ខាង​យក​រថយន្ត​ស្រូវ​រាំង​បិទផ្លូវ​ថ្នល់​ ផ្អើលមហាជនពេញច្រកព្រំដែនព្រៃវល្ល៌

ស្វាយរៀងៈ មាន​ករណីក្រុម​ឈ្មួញ​ស្រូវ បាន​ផ្ទុះ​ជម្លោះ​ឈ្លោះ​ដណ្តើម​បេន​ផែ​ទូក​កាណូត​គ្នា ដោយ​ម្ខាង​យក​ទូក​កាណូត​ដាក់​ត្រួតគ្នា​បិទ​ព្រែក​មិន​ឲ្យ ទូក​កាណូត​ភាគី​ម្ខាង​ទៀត​ចូលមក​ដឹកស្រូវ​ធ្វើ​ឲ្យ​ជម្លោះ​ផ្ទុះឡើង​។ ចំណែក អ្នកមាន​បេន​រថយន្ត​នៅ​ដើមផ្លូវ​យក​រថយន្ត​ដឹកស្រូវ ដាក់​បិទផ្លូវ​រថយន្ត​មិន​ឲ្យ​រថយន្ត​ភាគី​ខាងចុង​ផ្លូវ​ចូល​រថយន្ត​ទៅ​បេន​ផែ​កាណូត​វិញ បង្ក​ឲ្យ​មានការ​កកស្ទះ​រថយន្ត​ពេញ​ដងផ្លូវ​រយៈពេល​១២​ម៉ោង​។​ករណី​ខាងលើនេះ បាន​កើតឡើង​តាំងពី​វេលា​ម៉ាង​៧​ព្រឹក រហូតដល់​ម៉ោង​២​រសៀល ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ប្រឡាយ​ទាហាន ស្ថិតនៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​។​

បើតាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ថ្មី​បាន​ឲ្យ​ដឹងថា ករណី​ជម្លោះ​រវាង​ឈ្មួញ​ស្រូវ និង​ឈ្មួញ​ស្រូវ​នេះ គឺ​ដណ្តើម​ផែ ទូក​កាណូត​ផ្ទេរស្រូវ លក់​ឲ្យ​ម៉ូយ​វៀតណាម​។​ប្រភព​បន្តថា មុនពេល​កើតហេតុ គឺ​ឈ្មោះ ឡុង លាភ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឪពុក មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង បានមក​ទិញ​ដី​ធ្វើ​បេន​ចំណតរថយន្ត​ជាប់​ប្រឡាយ​ទាហាន ក្បែរ​ព្រែក​ព្រៃ​វ​ល្លិ៍​ជាប់​ព្រំដែន​នេះ ហើយ​នៅ​ព្រឹក​កើតហេតុ​២​នាក់​ឪពុក​និង​កូន បាន​ឲ្យ​វៀតណាម​ចតទូក​ពេញ​ប្រឡាយ ចត​កាណូត​ត្រួតគ្នា​រួច​ឲ្យ​កម្មករ​លី​ស្រូវ​ពីលើ​រថយន្ត​ចុះទូក បង្ក​ការ បិទផ្លូវ​ទូក​ជិត ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈ្មោះ តាក ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស អាយ​៥៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ដែលមាន​បេន​ចំណតរថយន្ត​ដឹកស្រូវ នៅ​ដើមផ្លូវ​មិនអាច​ឲ្យ​ម៉ូយ​ទូក​វៀតណាម​ចូលមក​ទិញស្រូវ​ដាក់​ទូក​កាណូត​បាន ក៏​យក​រថយន្ត​ដឹកស្រូវ​ដាក់​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ភាគី​ឪពុក​កូន​ចូល​ដូចគ្នា​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ប្រឡាយ​ទាហាន នេះ​ជា​ផ្លូវទឹក អាច​ឲ្យ​ទូក​កាណូត​ធំ​ចេញចូល​បាន ដោយមាន​ទំហំ​ទទឹង​ប្រមាណ​១២​ម៉ែត្រ បណ្តោយ​ប្រវែង​៧០០​ម៉ែត្រ មាន​ផ្លូវ​ទំនប់​ជា​ថ្នល់​អម​សងខាង មាន​ក្រុមហ៊ុន​ទិញ​លក់​ស្រូវ​ចំនួន​៣ ប្រកបមុខរបរ​ទិញ​លក់​ស្រូវ​ឲ្យ​វៀតណាម​។ ទី​១.​ឈ្មោះ​តាក បូរ៉ា ហៅ​អ៊ិ​ច ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មាន​បេន​ចំណត​ខាងជើង​ប្រឡាយ ។ ទី​២.​ឈ្មោះ​តាក ប៊ុន​ណា​រិ​ទ្ធ ហៅ​មិច ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ចំណត​នៅ​ខាងត្បូង​ប្រឡាយ ។ ហើយ​នៅ​ឆ្នាំ​២០២០ ឈ្មោះ​ឡុង លាភ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង​ឪពុក បានមក​ទិញ​ដី​នៅ​ចំណុច​មាត់​ព្រែក​ព្រំដែន ជាង​១​ហិកតា ចាក់ដី ធ្វើ​ចំណតរថយន្ត ជាប់​នឹង​ប្រឡាយ​ទាហាន​ខាងត្បូង​ដែរ ហើយ​មិន​នឹកស្មានថា ផ្ទុះ​ជម្លោះ​ដណ្តើម​ចំណត​គ្នា​ចុះ​ស្រូវ​បែបនេះ​សោះ ។

​អាជ្ញាធរ​វៀតណាម​បាន​បិទ​ព្រំដែន​១​ខែ​មកហើយ​មិន​ឲ្យ​ប្រជាជន​វៀតណាម​ចូលមក​ទិញស្រូវ​នៅ​ច្រកព្រំដែន​ប្រឡាយ​ទាហាន​នេះ ទើបតែ​លោក​អភិបាលខេត្ត ស្នើរ​សុំ​ទៅ​ភាគី​វៀតណាម​ឲ្យ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​វៀតណាម​ចូលមក​ទំនាក់ទំនង​ទិញស្រូវ និង​ផ្លាស់ប្តូរ​ទំនិញ​ឡើងវិញ​បាន​០៣​ថ្ងៃ​ប៉ុណ្ណោះ មិនគួរ​បង្ក​ជា​បញ្ហា​បែបនេះ​សោះ​។ ក្រោយមក​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ ដឹកនាំ​កម្លាំង​ចុះទៅ​សម្របសម្រួល​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​បើកផ្លូវ ទូក ផ្លូវថ្នល់ ដើម្បី​រថយន្ត​ចូលក្នុង​ចំណត និង​ផែ​ទូក​តាម​ចំណ​តរៀងៗ​ខ្លួន​។

​ខណៈ​នោះដែរ​ឈ្មោះ​តាក ប៊ុន​ណា​រិ​ទ្ធ ហៅ​មិច បាន​សំណូមពរ សុំ​ឲ្យ​អាជ្ញាធរ​ស្រុក លោក​អភិបាលខេត្ត​ស្វាយរៀង​មេត្តា ស្តារ​ប្រឡាយ​ទាហាន ពង្រីក​ចេញ​ខាង​ឲ្យ​បាន​២​ម៉ែត្រ​កន្លះ​ម្ខាង​ដើម្បី​ងាយស្រួល​ចូល​ទូក​កាណូត​។​ទាក់ទិន​ករណីនេះ​ដែរ លោក សុច ពិសី អភិបាលស្រុក​កំពង់រោទិ៍​បាន​មានប្រសាសន៍ កន្លងមក​លោក​បានស្នើ​រ​ទៅ​លោក​អភិបាលខេត្ត​ស្វាយរៀង ដើម្បី​ស្តារ​ប្រឡាយ​ទាហាន​នេះ លោក​ក៏បាន​ឲ្យ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​មក​សិក្សា​រួចហើយ លទ្ធផល​យ៉ាងណា​មិនទាន់​ទទួល​បានទេ​។

​លោក​បន្តទៀតថា ប្រឡាយ​ទាហាន​នេះ​ជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ផ្លាស់ប្តូរ​ទំនិញ​ជាពិសេស​ចំណតទូក​កាណូត​សម្រាប់​នាំ​កសិផល​កសិកម្ម​របស់​ប្រជាកសិករ​ទៅ​ប្រទេស​វៀតណាម និង​នាំ​ទឹក​ពី​ព្រែក​ព្រំដែន​មក​ស្រោចស្រប់​ដីស្រែ​ប្រជាពលរដ្ឋ​ឃុំ​ថ្មី​ផងដែរ​។​បើតាម​ឈ្មួញ​ទិញ​លក់​ស្រូវ​បាន​ឲ្យ​ដឹងថា ស្រូវ​ដែល​នាំ​ចេញទៅ​ប្រទេស​វៀតណាម​នេះ​ជា​ប្រភេទ ស្រូវ អ៊ី​អ៊ែរ ៥៤ និង​៨៥ ស្រូវ​សើម លក់​ចេញ​ឲ្យ​វៀតណាម​ក្នុង​១​គីឡូ​តម្លៃ​៤.៦៥០​ដុង ស្មើ​៨១០​រៀល​លុយ​ខ្មែរ (​ដោយ​គិតថ្លៃ​ឈ្នួល​កម្មករ​លើកដាក់​លី​ចុះ​ដល់​ទូក​)៕








No comments:

Post a Comment

Pages