គ្រួសារក្រីក្រ០១គ្រួសារនៅក្នុងស្រុក​ទ្រាំងទទួលអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

គ្រួសារក្រីក្រ០១គ្រួសារនៅក្នុងស្រុក​ទ្រាំងទទួលអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ

តាកែវ៖ តាមការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅព្រឹកថ្ងៃទី ១១ ខែ​សីហា ឆ្នាំ២០២១នេះ ក្រុមការ​ងារចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ តំណាងឲ្យលោក ​កែវ វ៉ាន្នី ប្រធានចលនាយុជន​កម្ពុជាក្រុម ១៥៧ សាខាខេត្ត​តាកែវ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនគ្រួសារកំពុងជួបបញ្ហាក្រីក្រខ្វះខាត និងមានជំងឺប្រចាំកាយ ក្នុងដំណាក់កាលនៃការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលរស់នៅក្នុងភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។​

នាឱកាសនោះផងដែរ ក្រុមការងារតំណាងឲ្យលោកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក គោរពស្រលាញ់ពីរចំងាយ ពីរសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុជនកម្ពុជាក្រុម ១៥៧ សាខាខេត្ត​តាកែ​វ មកធ្វើការជំរាបជូនគ្រួសារលោកយាយ ឈុន ណាត់ ថាទោះបីថ្ងៃនេះលោក​មិនបានអញ្ជើញមកផ្ទាល់ជាមួយបងប្អូនទាំងអស់ គ្នាដែលកំពុងជួបបញ្ហាខ្វះខាតយ៉ាងណាក៏ដោយក្តី ក៏លោកបានចាត់អោយក្រុមការងារតាមបណ្តាខេត្តនីមួយៗ ចុះទៅជួបនិងជួយដល់បងប្អូនឲ្យបានទាន់ពេលវេលា ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ ជួបបញ្ហាខ្វះខាតហើយស្លាប់ដោយសារអត់អាហារនោះឡើយ ។​


ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារក៏បានធ្វើការណែ​នាំផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ក្នុងមូល​ដ្ឋានភូមិឃុំខាងលើ សូមបន្តអនុវត្តវិធានការ ​ការពារណែ​នាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរបស់យើង នូវវិធាន​ការ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួនត្រឹមត្រូវ ដើម្បីខ្លួនយើង គ្រួសារ និងសហគមន៍​សង្គមយើង ជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រោះមេរោគបំប្លែងថ្មីដែលតានេះវាឆ្លងលឿនណាស់។​

បញ្ជាក់​៖ គ្រួសារក្រីក្រីខ្វះខាតដែលទទួលអំណោយពីក្រុម​ការងារ មានឈ្មោះលោក​យាយ ឈុន ណាត់ ៧៣ ឆ្នាំ មានជំងឺរុំារ៉ៃ ធ្លាក់ស្បូន រស់នៅជាមួយចៅប្រុស នៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្ត​តាកែវ​ ។​

អំណោយដែលបានប្រគល់ជូនគ្រួសារក្រីក្រខ្វះខាតរួមមាន ៖ អង្គរ ៥០គីឡូ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ប៊ីជេង ១កញ្ចប់ ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស មី ១កេស អំបិល ១គីឡូ ខ្ទឹមសរ ១គីឡូ ស្ករសរ ១គីឡូ រួមនិងថវិកា​១០០,០០០ រៀលផងដែរ ៕

No comments:

Post a Comment

Pages