សង្ស័យតែមានមន្ត្រីអសកម្ម ទើបបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សង្ស័យតែមានមន្ត្រីអសកម្ម ទើបបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល

ខេត្តសៀមររាប៖ កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿងដឹកដើមធ្នង់ឈាមមាន់ធំៗទាំងឬសចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមកលក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិគោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវបានក្រុមអ្នកកាសែតប្រទះឃើញ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅពេលគោយន្តកន្ត្រៃបានមកដល់មុខផ្ទះអ្នកបញ្ជាទិញដើមធ្នង់ឈាមមាន់ទាំង១០ដើមនោះដំបូងឡើយ ក្រុមអ្នកកាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែលោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យប់ជ្រៅអញ្ចឹងមិនដឹងមានកម្លាំងធ្វើការឬអត់នោះទេ? ចាំមើលជាក់ស្តែងលោកខលរកក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើងយក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។បន្ទាប់មកក្រុមអ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួលផែនបង្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នកកាសែតខលទូរស័ព្ទទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវបានលោកមេប៉ុស្តិ៍រូបនេះបដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នកកាសែតខលទៅមេព្រៃចុះ បើទោះជាអ្នកកាសែតបានប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។

បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប ទំនាក់ទំនងមកអ្នកកាសែតដើម្បីចុះមកបង្រ្កាបការដឹកដើមធ្នងខាងលើនេះ តែមុនពេលលោក យុត សាស្ត្រ មកដល់ ថៅកែអ្នកបញ្ជាទិញដើមឈើខាងលើនេះ បានបញ្ជាអោយក្រុមគោយន្តកន្ត្រៃទាំង៣គ្រឿង បើករត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់ឈើនៅលើដងផ្លូវតាមវាលស្រែខ្លះ ក្បែរផ្ទះអ្នកភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បានបញ្ជាទៅលោកអធិការស្រុកប្រាសាទបាគងស្នើសុំកម្លាំងនគរបាលប៉ុស្តិ៍ អោយមកដេកយាមឈើពេញមួយយប់រងចាំមេឃភ្លឺ តែជាអកុសល្យឈើធ្នង់ឈាមមាន់១០ដើមនោះ ត្រូវបានម្ចាស់អ្នកបញ្ជាទិញ អោយកម្លាំងពួកគេ គេចួលដឹកចេញអស់៤ដើមតាំងតែពីមុនប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅម៉ោងទៀបភ្លឺពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាមតែពីរកន្លែង ឯមួយកន្លែងទៀតមិនបានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើរបាយការណ៍ប្រគល់ឈើធ្នង់ឈាមមាន់៥ដើមនេះជូនទៅខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅតាមនីតិវិធី។សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែកព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាលប៉ុស្តិ៍រដ្ឋបាលណាមួយមិនបដិសេធន៍ បញ្ជារបស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមកជួយឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើមទៀតក៏មិនហោះបាត់យ៉ាងដូច្នេះដែរ។

ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើសមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិនស្តាប់បញ្ជាថ្នាក់លើ បណ្តាលអោយបទល្មើសរត់រួច។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិនជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះបើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយកមុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោមអសកម្មបែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្មក្រោមឱវាទមួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ 




No comments:

Post a Comment

Pages