ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផែនការងារសណ្ដាប់ធ្នាប់តាមរយៈវីឌីអូពីចម្ងាយ ZOOM ដោយមានការអញ្ជើញចូលរួមពី។
លោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ លោកនាយ នាយរងការិយាល័យ នាយផ្នែក ចំណុះផែន និងលោកអធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក ទាំង០៧ ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំបន្ថែមដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអោយខានតែបានរួមមាន ៖។១-បន្តពង្រឹងក្រមសីលធម៌ វិន័យសម្លៀកបំពាក់ ឥរិយាបទ។២-គោរពច្បាប់ បទបញ្ជា និងសហការល្អជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់។៣-ត្រូវបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដោយគោរពវិធានការសុខាភិបាល។
៤-ពង្រឹងរបៀបរបបក្នុងការរាយការណ៍។៥-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ លោកឧត្តមសេនីយ៍ស្នងការ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុង និងក្រៅខេត្តត្បូងឃ្មុំ សូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ( Covid-19)។
No comments:
Post a Comment