ករណីវិវាទដីធ្លីរ៉ាំរ៉ៃជាង១០ឆ្នាំ ថ្ងៃនេះខ្ញុំបានសម្របសម្រួលបញ្ចប់ហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីវិវាទដីធ្លីរ៉ាំរ៉ៃជាង១០ឆ្នាំ ថ្ងៃនេះខ្ញុំបានសម្របសម្រួលបញ្ចប់ហើយ


 

ភ្នំពេញ៖កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ខ្ញុំបានជួយសម្របសម្រួលករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងភាគីវិវាទម្ខាងដែលមាន៤គ្រួសារ (១-សាយ ហុង, ២-សុក សុថាវី (តំណាងយាយមរណៈភាព), ៣-ទុយ តុន, ៤-ឈ្មោះ លឹម ភេចអ៊ូន (ប្រពន្ធ) និងស៊ី រ៉ាមុនី (ប្តី) និងភាគីម្ខាងទៀតមានឈ្មោះ ឆាយ វិនិតា ដោយភាគីទាំងពីរបានយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។ 

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឆាយ វិនិតា បានដាក់ពាក្យសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិវាទដីធ្លីស្ថិតនៅ ភូមិដក់ពរ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប៉ុន្តែភាគីប្រជាពលរដ្ឋ៤គ្រួសារខាងលើបានអះអាងថាដីពួកគាត់គឺស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលលោកស្រី ឆាយ វិនិតា កំពុងកាន់កាប់សព្វថ្ងៃ។ ជាង១០ឆ្នាំមកនេះ ភាគីខាងប្រជាពលរដ្ឋបានជ្រើសរើសតំណាង១រូបអោយជួយដោះស្រាយជូនពួកគាត់ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ទើបចុងក្រោយពួកគាត់បានសម្រេចឈប់មានតំណាងហើយបានស្នើសុំខ្ញុំជួយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាជាមួយភាគី ឆាយ វិនិតា។ 

ខ្ញុំបានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំង ០៤គ្រួសារ និងភាគី ឆាយ វិនិតា មកពិភាក្សាដោះស្រាយបញ្ហាដោយផ្ទាល់នៅចំពោះមុខគ្នា ដើម្បីរកដំណោះស្រាយសមស្របមួយដែលគ្រប់ភាគីអាចទទួលយកបាន។ ក្រោយពីការសម្របសម្រួលមក ភាគីទាំងសងខាងបានយល់ព្រមថា បើវាស់វែងជាក់ស្តែងទៅឃើញថាដីពលរដ្ឋទាំង៤គ្រួសារស្ថិតនៅក្នុងឃុំដក់ពរ គឺនឹងប្រគល់ជូនទៅភាគីលោកស្រី ឆាយ វិនិតា ទាំងអស់។ ចំណែកភាគី ឆាយ វិនិតា វិញក៏បានយល់ព្រមថា បើវាស់វែងទៅដីគាត់ស្ថិតក្នុងឃុំតាំងសំរោង គឺយល់ព្រមប្រគល់ជូនភាគីប្រជាពលរដ្ឋទាំងអស់ទៅតាមទំហំដីជាក់ស្តែងក្នុងលិខិតស្នាមដែលទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ ភាគីទាំងសង្ខាង បានស្នើសុំជំនាញភូមិសាស្រ្តខ្ញុំជួយវាស់វែងកំណត់ទីតាំងភូមិសាស្រ្ត ទើបជឿទុកចិត្តបាន។ ក្នុងករណីប្រសិនបើវាស់វែងទៅឃើញថាដីរបស់ភាគីម្ខាងជាន់គ្នាលើព្រុំដីភាគីម្ខាងទៀត គឺភាគីទាំង២យល់ព្រមបែងចែកដីដែលជាន់ព្រុំគ្នាជា២ចំណែកស្មើៗគ្នា។

ជាង១០ឆ្នាំកន្លងមកនេះ បើភាគីទាំងសង្ខាចេះជួបគ្នាដោះស្រាយ និងមានអ្នកជួយសម្របសម្រួលបែបនេះ រឿងនេះមិនអូសបន្លាយពេលយូរដល់ពេលនេះទេ។ រីឯផែនទីភូមិសាស្រ្តរបស់រាជរដ្ឋាភិបាលក៏មានស្រាប់ដែលបញ្ជាក់ច្បាស់ថាទីតាំងត្រង់ណាជាឃុំដក់ពរ ហើយត្រង់ណាជាឃុំតាំងសំរោងគឺមិនពិបាកទេ កុំអោយតែអ្នកវាស់វែងធ្វើរបាយការណ៍លំអៀងមានផលប្រយោជន៍ក្នុងរឿងហ្នឹងទើបលំបាក។ ១០ឆ្នាំ គឺពិតជាយូរខ្លាំងមែន! ប៉ុន្តែដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះគឺចំណេញទាំងសេវាមេធាវីនិងពេលវេលាយ៉ាងច្រើន!។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕







No comments:

Post a Comment

Pages