មហាជនរិះគន់ក្រុមសមត្ថកិច្ចគយចល័តក្រសួងរបស់លោកឈួនសោភាដែលបុកនិងកៀម៉ូតូបណ្ដាលឲ្យបុរសម្នាក់បាក់ជើងក្នុងការបង្ក្រាបម៉ូតូឡើងពីថៃ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនរិះគន់ក្រុមសមត្ថកិច្ចគយចល័តក្រសួងរបស់លោកឈួនសោភាដែលបុកនិងកៀម៉ូតូបណ្ដាលឲ្យបុរសម្នាក់បាក់ជើងក្នុងការបង្ក្រាបម៉ូតូឡើងពីថៃ!

 

បន្ទាយមានជ័យ៖ផ្ទុះរឿងកក្រើកព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីក្រុមគយចល័តក្រសួងក្រោមការគ្រប់គ្រង របស់លោក ឈួនសោភាបានជិះរថយន្តបុកនិងកៀរម៉ូតូបណ្ដាលឱ្យដួលអ្នកជិះបាក់ជើងខណៈដែលធ្វើការបង្ក្រាបម៉ូតូគេចពន្ធឡើងពីថៃ។បងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនបានមានការហួសចិត្តយ៉ាខ្លាំងខណៈពេលដែលហេតុការណ៍នេះបានកើតឡើង។តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ នេះ មានអំពើសាហាវព្រៃផ្សៃមួយបានកើតឡើងនៅចំណុចអូរកំបុតភូមិបឹងតាស្រីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

នៅលើកំណាត់ផ្លូវជាតិលេខ ៥៨បង្កឡើងដោយក្រុមគយចល័តក្រសួងក្រោមការគ្រប់គ្រងរបស់លោកឈួនសោភាបានបើករថយន្តមួយគ្រឿងម៉ាក lexus 350ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AU 6806 បានបុកនឹងកៀម៉ូតូមួយគ្រឿងម៉ាកស្កូបពី ស៊េរីទំនើបពណ៌ ស ដែលបើកបរដោយបុរសម្នាក់កេតរិទ្ធហៅឡុង ចេញពីច្រករបៀង ហើយក្រោយពីបានឡើងលើផ្លូវជាតិភ្លាមនោះស្រាប់តែរថយន្តរបស់គយបានដេញចាប់ប្រផាប់ប្រភីងនិងកៀបុកទម្លាក់ប្រឡាយបណ្ដាលឱ្យបុរសម្នាក់នោះ បាក់ជើងនិងរងរបួសនិងមានបំណងបើករត់គេចខ្លួន។តែត្រូវបានប្រជាពលរដ្ឋនិងយោធានៅតាមព្រំដែនបានធ្វើការដេញតាមនិងឃាត់ជាប់រួចប្រគល់ទៅឱ្យនគរបាលការពារព្រំដែន៨០៧ដើម្បីរៀបចំបញ្ជូនជនសង្ស័យនិងរថយន្តទៅកាន់អធិការរដ្ឋាននគរបាលស្រុកថ្មពួកដើម្បីចាត់ការបន្តតែអ្វីដែលគួរអោយហួសចិត្តនោះ គឺមិនបានមួយដង្ហើមចង្រិតផងគឺក្រុមនគរបាលការពារព្រំដែនបានដោះលេងរថយន្តនិងជនសង្ស័យទៅវិញ។

ដែលធ្វើឲ្យប្រជាពលរដ្ឋនិងកងយោធាការពារព្រំដែនដែលបានខំប្រឹងប្រែងក្នុងការដេញចាប់នឹងប្រគល់ខ្លួនទៅឲ្យសមត្ថកិច្ចនោះមានការខកចិត្តយ៉ាងខ្លាំង។ក្នុងហេតុការណ៍នេះដែរក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកមិត្តភាពជប៉ុនស្រុកមង្គលបូរីដើម្បីសុំការបំភ្លឺជុំវិញរឿងនេះដែរតែព្យាយាមចុចទូរសព្ទយ៉ាងណាក៏គ្មានអ្នកទទួល។តែប្រភពជិតស្និទ្ធជាមួយនឹងជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះកេតរិទ្ធហៅឡុង គឺថាជាឈ្មួញកណ្ដាលក្នុងការទិញម៉ូតូឡើងពីថៃយកទៅលក់ឲ្យក្រុមអាជីវករមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។

ទាក់ទិនទៅនឹងបញ្ហានេះដែរមហាជនបានលើកឡើងថា៖ ពួកគាត់មិនយល់ទាស់ទេចំពោះការបង្ក្រាបបទល្មើសនៅតាមព្រំដែនជាពិសេសករណីម៉ូតូគេចពន្ធនិងរថយន្តចង្កូតស្ដាំគឺជាការប្រមូលថវិកាពន្ធចូលរដ្ឋតែការអនុវត្តរបស់ក្រុមគយចល័តក្រសួងក្រោមការគ្រប់គ្រង របស់ លោកឈួនសោភានេះ គឺហួសហេតុនិងសាហាវព្រៃផ្សៃពេកហើយកន្លងមកមានប្រជាពលរដ្ឋក្រីក្រដែលជាអ្នកស៊ីឈ្នួលជិះម៉ូតូឱ្យគេដើម្បីបានកម្រៃតិចតួចចិញ្ចឹមជីវិតនោះក៏ត្រូវប្រឈមនឹងការគ្រោះថ្នាក់ផងដែរដោយសារតែក្រុមគយចល័តទាំងនេះតែងតែធ្វើសកម្មភាពប្រដេញនិងបុក ។ពួកគាត់លើកឡើងថាដោយយោងនៅលើសកម្មភាពអំពើព្រៃផ្សៃបែបនេះពួកគាត់មានដាក់ការសង្ស័យថាប្រហែលជាក្រុមគយចល័តនេះប្រើកម្មករឬចៃគយដែលជាមនុស្សញៀនថ្នាំផងក៏មិនដឹងបានជាសាហាវបែបនេះ។

ជាមួយគ្នានោះពួកគាត់ក៏បានលើកឡើងដែរថាគ្រាន់តែការបង្ក្រាបបទល្មើសមិនគួរដេញបុកនឹងកៀបណ្ដាលឲ្យមានរបួសស្នាមនោះទេ។គួរតែស្រាវបើកការស្រាវជ្រាវទៅលើអាជីវករមួយចំនួននៅក្រុងប៉ោយប៉ែតក៏ដូចជាខេត្តបន្ទាយមានជ័យពិសេសក្រុងសិរីសោភណ្ឌដែលជាអ្នកទទួលទិញម៉ូតូអត់ពន្ធឬឡើងពីថៃវិញប្រសើរជាងព្រោះតែថៅកែនោះហើយដែលជាឈ្មួញខិលខូចពិតប្រាកដចំណែកអ្នកស៊ីឈ្នួលជិះម៉ូតូឲ្យគេមួយគ្រឿងក្នុងតម្លៃមួយ១០០០បាត ៥០០បាតគ្រាន់តែជាកម្មករស៊ីឈ្នួលបានមួយរស់មួយរស់ប៉ុណ្ណោះដោយយកជីវិតទៅប្តូរនឹងគ្រោះ។


No comments:

Post a Comment

Pages