សមត្ថកិច្ចស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកប្រហិតចម្រុះ, ស្លាបមាន់, ភ្លៅមាន់, កោះមាន់ជាង៣០តោន គ្មានច្បាប់អនុញ្ញាត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកប្រហិតចម្រុះ, ស្លាបមាន់, ភ្លៅមាន់, កោះមាន់ជាង៣០តោន គ្មានច្បាប់អនុញ្ញាត


ខេត្តសៀមរាប៖ ហេតុអ្វីឈ្មួញនៅតែព្រហើនក្នុងការនាំចូលទំនិញរត់ពន្ធ និងសាច់គ្រប់ប្រភេទដោយគ្មានច្បាប់អនុញ្ញាត បើមេគយចល័ត លោក ឈួន សោភា ជើងខ្លាំងបំផុតទៅហើយខាងបង្ក្រាប ! ពិសេសមានសមត្ថកិច្ចច្រើនស្ថាប័នណាស់ ហេតុអីដឹកឆ្លងកាត់បានដោយងាយៗ ?ជាក់ស្តែងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌សលាយខៀវ ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខ កំពង់ចាម៣A ៨១២៥ នៅវេលាម៉ោង២១ និង០៥នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ដឹកផលិតផលកែច្នៃពីសត្វ(ប្រហិតចម្រុះ, ស្លាបមាន់, ភ្លៅមាន់, កោះមាន់)ចំនួនសរុប ៣២,០៤៤ គីឡូក្រាម ឃាត់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តខាងលើបាននាំចូលផលិតផលមានដើមកំណើតពីសត្វ មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ក្រុមការងារបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា, ការនាំចូលដោយគ្មានលិខិតអនុញ្ញាត គ្មានការពិនិត្យសុខភាពសត្វ ឬគុណភាពសាច់ ជាហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ ជាអ្នកជាវយកមកធ្វើអាហារបរិភោគ , បើប្រើសារធាតុគីមី គឺប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ហេតុនេះមេច្រកកុំធូរលុងពេកអី ? ៕

           

No comments:

Post a Comment

Pages