បុរសម្នាក់ស្រវឹងជោកជាំទៅរករឿងអ្នកជិតខាងហើយពេលគេប្រាប់ថាឱ្យទៅផ្ទះវិញ ក៏រករឿងរហូតឈានដល់យកកន្ត្រៃចាក់សម្លាប់ជនរងគ្រោះចំគល់ក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរសម្នាក់ស្រវឹងជោកជាំទៅរករឿងអ្នកជិតខាងហើយពេលគេប្រាប់ថាឱ្យទៅផ្ទះវិញ ក៏រករឿងរហូតឈានដល់យកកន្ត្រៃចាក់សម្លាប់ជនរងគ្រោះចំគល់ក


ខេត្តត្បូងឃ្មុំ​ ៖​ សេពគ្រឿងស្រវឹង​​វាអាចធ្វើឱ្យយើងសប្បាយ​ ឬក៏ធ្វើឱ្យយើងកើតទុក្ខ​ នាំបញ្ហាមិនអាចឱ្យយើងដឹងមុន​។ ពោលឱ្យងាយយល់គឺប្រតិកម្មរហ័សគ្រប់រឿង​ ។ ទម្លាប់បែបនេះ​ គឺកេីត​មានមេរៀន​រាប់មិនអស់​មកហើយ ដោយអ្នកខ្លះចូលពេទ្យ​ និងអ្នកទៀតចូលគុកឬក៏អាចឈានដល់ស្លាប់ក៏មានដែរ ។

ជាក់ស្ដែង​ដូចករណី​ផ្តេីមឡេីងដោយ​សារគ្រឿងស្រវឹងមួយនេះ​ គឺជនប្រមឹកខាងលើពេលផឹកស្រា​ស្រវឹងជោកជាំហេីយបានដេីរ​រករឿងអ្នកដទៃ​ បង្កជម្លោះជាមួយអ្នក​មានបំណងល្អដែលរារាំងមិនឱ្យបង្កទំនាស់​ តែទីបំផុតត្រូវជន​ប្រមឹករូបនេះយកកន្ត្រៃចាក់​ចំកបណ្តាលឱ្យស្លាប់យ៉ាងរន្ធត់បំផុត។ តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ អំពើឃោរឃៅនេះបង្កដោយឈ្មោះ ប៊ុនថា ធឿន​ ភេទប្រុស អាយុ៤៣ឆ្នាំ​ ដែលបានកេីត​ឡើង​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២:២០នាទី​ ត្រង់ចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ​៥៥ឆ្នាំ នៅភូមិផ្កាដូង  ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ 

យោងតាម​កំណត់ហេតុ​របស់សមត្ថកិច្ច​ឱ្យដឹងថា​ ជនល្មើស​ឈ្មោះ ប៊ុនថា ធឿន​បាន​ផឹកស្រាស្រវឹងជោកជាំ ហេីយដេីរ​រករឿងអ្នកជិតខាង ។ នៅពេលនោះឈ្មោះមឿន ប៊ុន​ថេង ភេទប្រុស អាយុ៣៨ឆ្នាំ បានរារាំ​ងនិងនិយាយ​ណែនាំ​ឱ្យទៅផ្ទះទៅកុំនៅរករឿងគេអ៊ីចឹង ។ លុះបន្តិចក្រោយមកឈ្មោះ ប៊ុនថា ធឿន បានត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៊ុនថេង ស្តីបន្ទោស​ ។ អ្នក​ទាំងពីរនាក់បានឈ្លោះប្រកែកគ្នាជាថ្មី ពេលនោះ មានឈ្មោះ យ៉ន សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ មឿន ប៊ុនថេង ក៏បានឃាត់និងស្តីបន្ទោសឱ្យឈ្មោះ ប៊ុនថា ធឿន ផងដែរ ។ 

ប្រភព​ព័ត៌មាន​បន្តថា​ ការទាស់ពាក្យសម្តីគ្នាចេះតែបន្ត​ ស្រាប់តែឈ្មោះ ប៊ុនថា ធឿន បានចូលទៅចាក់ឈ្មោះ​មឿន ប៊ុនថេងនឹងកន្ត្រៃត្រូវចំគល់កខា​ងឆ្វេង​បណ្តាលឱ្យប្រកាច់​ដាច់ខ្យល់ស្លាប់ភ្លាមៗ។ ខណ:ដែលឈ្មោះ ប៊ុនថា ធឿន កំពុងធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះ មឿន ប៊ុនថេង នោះត្រូវឈ្មោះ យ៉ន សំអ៑ាន ជាម្តាយបានឃើញហើយក៏ស្រែកឱ្យគេជួយ។ ពេលនោះមានឈ្មោះស្រី សុផា ភេទប្រុស  អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ជនរងគ្រោះ  និងឈ្មោះស្រេង  ស្រុី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរកន្លែងកើតហេតុបានឮ ក៏បានរត់ទៅមើលជនរងគ្រោះ ។ 

ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ឈ្មោះ ប៊ុនថា ធឿន  ខណៈនោះឈ្មោះ ប៊ុនថា ធឿន បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ស្រី សុផា  ហើយស្រី សុផា បានចាប់បោកឈ្មោះ ប៊ុនថា ធឿន ផ្តួលទៅត្រូវក្បាលនឹងបង្គោលរបងឫស្សីបណ្តាលឱ្យបែកក្បាល ។ ក្រោយពីចាប់បានឈ្មោះ ប៊ុនថា ធឿន ហើយ ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចឱ្យជួយធ្វេីអន្តរាគមន៍ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ុនថា ធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមគោលការណ៍ឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕​

     

No comments:

Post a Comment

Pages