អ្នកម៉ៅការបន្តស្ថាបនាផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំងដល់ចំណុចធ្លាម្អម ,និងពីធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ ដូចរអាក់រអួលពេកហើយ ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អ្នកម៉ៅការបន្តស្ថាបនាផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំងដល់ចំណុចធ្លាម្អម ,និងពីធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ ដូចរអាក់រអួលពេកហើយ !


ខេត្តកណ្តាល៖យោងតាមការចេញផ្សាយរបស់គេហទំព័រ(នគរវត្ត)បានបញ្ជាក់ថា៖។ ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ២ ចេញពីព្រែកហូរ ឬរង្វង់មូលគួស្រូវទៅខេត្តតាកែវ មានចំណុចទីតាំងជាច្រើនដែលការស្ថាបនា បន្សល់ទុកនូវ អោយមានជង្ហុក ដក់ទឹក ក៏ដូចការជាការកាយដីទុកមានរយ:ពេលយូរ ប្រជាពលរដ្ឋ ពិបាកចូលផ្ទះ និងការប្រកបមុខរបរផ្សេងៗ។ ពួកគាត់ទទួលស្គាល់ពីស្ថានភាព ក្នុងកាលៈទេសៈពេលកំពុងស្ថាបនា ត្រូវការកាយដី ឈូសឆាយ ពង្រាបដី ថ្ម ខ្សាច់ ប៉ុន្តែអ្វីជាផលលំបាក ខណ:ទំហំការងារសុីពេលហួសពីគម្រោងស្ថាបនា ស្មើនឹងកង្វះគ្រឿងចក្រ ឬទម្លាប់ទុកអោយនៅមេម៉ាយ។ បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ២ កត្តាជាក់ស្តែងស្ថាបនាយឺតយូរ ទោះខាងក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យញឹកញាប់ក៏ដោយ ក៏ក្រោយពីក្រុមការងារដកខ្លួនបន្តិច អ្នកម៉ៅការចាប់ផ្តើម ទុកការងារចោលដោយអន្លើ ។ 

បើតាមមន្ត្រីសាធារណការបានបញ្ជាក់ថា, ការស្ថាបនាផ្លូវជាតិលេខ២ ពីព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដល់ខេត្តតាកែវ គឺជាគម្រោងស្ថាបនាឡើងវិញដោយក្រុមហ៊ុនហាន់ស៊ីញ ហើយពីចំណុចទីរួមខេត្តកំពង់ឆ្នាំង ទៅដល់ចំណុចធ្លាម្អម ខេត្តពោធិសាត់ ក៏ជាគម្រោងក្រុមហ៊ុនហាន់ស៊ីញ។ ដូច្នេះការស្លាបនាយឺតដូចគ្នា ។ ដោយឡែកពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិសាត់ គឺក្រុមហ៊ុនអុីលសុង ស្ថាបនាយឺតដូចគ្នាដែរ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត មានលក្ខណៈខុសគ្នា ខណៈក្រុមហ៊ុនគេផ្សេងមានគ្រឿងចក្រច្រើន ហើយទំនើបៗ សម្រុកស្ថាបនា តាមស្តង់ដារ។មជ្ឈដ្ឋានមួយចំនួនបានលើកជាចំងល់ថា , តើការស្ថាបនាយឺតយ៉ាវនេះ អាចប៉ះពាល់ដល់ផែនការគម្រោង ឬស្របតាមកិច្ចសន្យារវាងក្រុមហ៊ុន និងខាងក្រសួងសាធារណការ និងដឹកជញ្ជូន ដែរឬទេ ? ឬមួយយករដូវកូវីដ-១៩ យកបញ្ហារដូវទឹកភ្លៀងជាកម្មវត្ថុ បណ្តាលអោយការស្ថាបនាលំបាក ! ម្យ៉ាងវិញទៀត ខាងក្រសួងសាធារណការ និងដឹកជញ្ជូន គួរសិក្សាផងដែរ បើក្រុមហ៊ុនស្ថាបនាមានកំហុស ខ្វះស្តង់ដារបច្ចេកទេស ដូចជាក្រុមហ៊ុន ហាន់សុិញ ស្ថាបនាផ្លូវជាតិលេខ២១បេ ពីក្រុងតាខ្មៅខេត្តកណ្តាល ទៅស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម មានកំហុសបណ្តាលអោយស្រុត ប្រេះ ស្តាំរហូតដល់លោកទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យមើលផ្ទាល់ បញ្ជាអោយធ្វើឡើងវិញ ដោយគ្មានកត្តាណា ធ្វើអោយលោកទេសរដ្ឋមន្ដ្រីអាចទទួលយកបានជាដាច់ខាត បើស្ថាបនាមិនអនុលោមទៅតាមស្តង់ដារបច្ចេកទេស មានន័យថា, ក្រុមហ៊ុន ហាន់សុិញ ឋិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែមិនគួរអនុញ្ញាតអោយមានវត្តមានចូលដេញថ្លៃគម្រោងស្ថាបនាផ្លូវទៀតឡើយ នេះចំណុចពិចារណា និងសិក្សាឡើងវិញ។

សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនហាន់សុិញ លោក Tae- Youp Roh (Tim) ជា Chief Representative -Vietnam Office -Cambodia Branch ធ្លាប់ទទួលស្គាល់ពីកំហុសនេះ ដោយលោកបានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គន”នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ដល់ទីស្នាក់ការផងដែរថា, ករណីរឿងធ្វើផ្លូវឡើងវិញកំណាត់ផ្លូវ២១បេ ដែលលោកទេសរដ្ឋមន្ត្រីចុះពិនិត្យផ្ទាល់នោះ ខាងក្រុមហ៊ុនលោកក៏បានប្តឹងរឿងនេះទៅកាន់តុលាការប្រទេសសិង្ហបុរី ខណៈអ្នកម៉ៅការបន្ត ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនលោក ដែលខុសស្តង់ដារបច្ចេកទេសនោះ។ លោក Tae- Youp Roh (Tim) បានបន្តថា, ក្នុងរឿងនេះខ្ញុំបានចំណាយពេលវេលាយ៉ាងយូរ ជាមួយនឹងថវិកាលើផ្លូវច្បាប់នៅក្នុងរឿងក្តី ប្តឹងនៅប្រទេសសិង្ហបុរីនោះ។
ពាក់ព័ន្ធករណីបញ្ហាខាងលើលោក គង់ វិមាន អ្នកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,ខ្ញុំទទួលស្គាល់ចំពោះការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវជាតិលេខ៥កន្លងមក ហើយក៏មានខាងអង្គភាពសារព័ត៌មានជាច្រើនបានសួរនាំជុំវិញបញ្ហានេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមានការថ្នាំងថ្នាក់ គួរតែមានកត្តាយោគយល់ខ្លះផងចំពោះការសាងសង់នេះ ដោយសារតែមានកត្តាខ្លះ យឺតយ៉ាវ បណ្ដាលឱ្យពួកគាត់ពិបាកក្នុងការចូលផ្ទះក៏ដូចជាការរកស៊ីជាដើម។

 លោកបន្តថា, ការស្ថាបនាដែលមិនបានលឿន ក៏ខាងក្រុមហ៊ុនអនុវត្តតាមផែនការនៃកិច្ចសន្យារវាងក្រុមហ៊ុនជាមួយនឹងក្រសួងសាធារណការផងដែរ ទោះជាយ៉ាងណាគឺមិនត្រូវឱ្យដំណើរការមិនស្របតាមកិច្ចសន្យាដែលក្រសួងបានកំណត់។ លោក គង់ វិមាន បានលើកឡើងថា, ខ្ញុំឆ្ងល់ដែរអ្នកកាសែត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមួយចំនួនតែងតែបានសួរនាំឬ Comment ចូលក្នុងផេកក្រសួង តែពីបញ្ហាផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំងទៅខេត្តពោធិ៍សាត់ នៅពេលដែលមានស្ថានភាពលំបាក , ចុះហេតុអ្វីចំពោះក្រុមហ៊ុនផ្សេងទៀតដែលគាត់បានធ្វើការស្ថាបនាដូចជាការស្ថាបនាពីខេត្តបាត់ដំបង ទៅកាន់ក្រុងសេរីសោភណ្ឌខេត្តបន្ទាយមានជ័យ និងពីក្រុងប៉ោយប៉ែតមកកាន់ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ គាត់បានស្ថាបនាផ្លូវតាមស្តង់ដារហើយលឿនមុនផែនការកំណត់ ហេតុអី្វក៏មិននាំគ្នាសួរផងចំពោះការស្ថាបនាដែលមានស្តង់ដារហើយលឿនមុនផែនការនេះ !

ដោយឡែកចំពោះផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវជាតិលេខ២២ លោក គង់ វិមាន បានបញ្ជាក់ថា, មានបញ្ហាផងដែរក្នុងស្ថានភាពកូវីដ-១៩ នេះ ដូច្នេះបណ្ដាលឱ្យមានកន្លែងខ្លះដក់ទឹកក៏ដូចជាពិបាកក្នុងការចូលតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ការស្ថាបនានេះមានកង្វះខាត់គ្រឿងចក្រ។ លោកបន្តថា, ក្រុមហ៊ុនហាន់ស៊ីង បានកម្មង់ទិញគ្រឿងចក្រនោះពីប្រទេសវៀតណាមមកហើយ ប៉ុន្តែដល់បញ្ហាកូវីដ-១៩នេះធ្វើឲ្យគ្រឿងចក្រត្រូវបានរាំងស្ទះមិនអាចនាំចូលដើម្បីស្ថាបនាបាន។ លោកលើកឡើងថា , សូម្បីតែលោកទេសរដ្ឋមន្ត្រីក៏បានយកចិត្តគិតទុកដាក់ក្នុងរឿងនេះ ថែមទាំងឲ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្តែង បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋបានComment ចូលផេកក្រសួងចំពោះរឿងយឺតយ៉ាវនេះ។ ក្នុងនោះលោកទេសរដ្ឋមន្ត្រីក៏បានចេញលិខិតជាផ្លូវការព្រមានដល់ក្រុមហ៊ុននោះផងដែរ។ ដូច្នេះហើយបច្ចុប្បន្ននេះដោយសារតែមានបញ្ហាលំបាកទើបក្រុមការងារបានបញ្ជាឱ្យខាងក្រុមហ៊ុនធ្វើការឈូសឆ្ងាយត្រាស់សេផ្លូវឱ្យបានល្អបន្តិចដើម្បីសម្រាលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា,ទាំងលោកទេសរដ្ឋមន្ត្រី ទាំងប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ លោកបានគិតណាស់នូវកត្តា ៤ជាចម្បងចាំបាច់បំផុត ទី១- ទឹក ទី២- ភ្លើង ទី៣- មនុស្ស និងទី៤- ផ្លូវគមនាគមន៍ ។ ប៉ុន្តែធ្វើម្ដេចបើកាល:ទេស:នេះយើងកំពុងស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ-១៩។

សូមជំរាបជូនថា, តាមរយៈការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកបដោយសន្តិភាពយ៉ាងពេញលេញ ។ ពិសេសសម្ដេចបានយកចិត្តទុកដាក់បំផុតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទូទាំងប្រទេស ក្នុងនោះមានក្រសួងសាធារណការនិងដឹកជញ្ជូនជាសេនាធិការដ៏សំខាន់ ដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មមាញឹកនឹងការងារអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមផ្សំនឹងសមត្ថភាពគំនិតបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់គ្រប់ពីទីតាំងការស្ថាបនាផ្លូវគមនាគមន៍ទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យការស្ថាបនាមានស្តង់ដារ និងគុណភាព ៕

           

No comments:

Post a Comment

Pages