ស្ត្រីម្នាក់បន្លំខ្លួនធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខណ:ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្ត្រីម្នាក់បន្លំខ្លួនធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខណ:ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ


ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។បើតាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ស្ត្រីរូបនេះមានទីលំនៅស្ថិតនៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុង Comment របស់សម្តេចតេជោ ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមជម្រាបជូនផងដែរថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានចិត្តធម៌មេត្តា សន្តោស ដល់ជនរួមជាតិ ទុកដូចជាកូនក្នុងនាមលោក ជាថ្នាក់ដឹកនាំប្រទេសជាតិ។ ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។

តាមរយៈការ  Comment សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក»។សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរតបទៀតថា «ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។

សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ «ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?»។បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតមានចៅសរុបប្រមាណ ២២នាក់។  សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកូនប្រុសស្រីជាចំណងដៃអាពាហ៍ពិពាហ៍ចំនួន ៦នាក់ រួមមាន៖ លោក ហ៊ុន កំសត់ (ស្លាប់ពេលកើតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត), លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បង្ហោះក្នុងផេកថា, ចៅទី២២ជួបចៅទី២១ ពេលនេះពួកគេមិនទាន់ចេះប្រឡែងគ្នា នៅឡើយដោយនាងទី២២នៅតូចពេក។មួយឆ្នាំក្រោយនាង២១ពិបាកទប់ទល់ព្រោះនាង២២មាឌធំជាង៕

  

No comments:

Post a Comment

Pages