ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា ( Delta) មានសមត្ថភាពខ្លាំងជាងកូវីដពូជដើម ក្នុងការចម្លងបានយ៉ាងលឿនពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា ( Delta) មានសមត្ថភាពខ្លាំងជាងកូវីដពូជដើម ក្នុងការចម្លងបានយ៉ាងលឿនពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត

កំពង់ចាម៖នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ លោក ខាត់ សុខន ប្រធានការិយាល័យ ដនសភ ស្រុក និងក្រុមការងារ ។



បានអញ្ជើញអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយមានប្រជាពលរដ្ឋជាច្រើននាក់មានវិជ្ជមានកូវីដ-១៩ ត្រឹមរយៈពេលប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ និងដាក់ចេញនូវវិធានការផ្សេងៗ ក្នុងគោលដៅទប់ស្កាត់ និងកាត់ផ្តាច់នៅខ្សែចម្លងនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា ( Delta) នេះ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានឧបតម្ភនូវថវិកាចំនួន ១លានរៀល ជូនដល់លោកមេឃុំគោករវៀង សម្រាប់ចាត់ចែងក្នុងកិច្ចដំណើរការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានឃុំផងដែរ ។

No comments:

Post a Comment

Pages