តុលាការកាត់ទោសលោក ឈុន សុមេធា អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បទជួញដូរគ្រឿងញៀន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការកាត់ទោសលោក ឈុន សុមេធា អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បទជួញដូរគ្រឿងញៀន


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១ អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ លោក ឈុន សុមេធា រួមទាំងនារីម្នាក់ ត្រូវបាននាំខ្លួនមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងថ្នាំញៀនជិត២គីឡូក្រាម ។

  ជនជាប់ចោទទាំង២នាក់មានឈ្មោះ លោក ឈុន សុមេធា និងនារីម្នាក់ឈ្មោះ កេន ចាន់រី រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកអង្គរបុរី ខេត្តតាកែវ ។ សូមបញ្ជាក់ថា នៅក្នុងសវនាការ ជនជាប់ចោទ ឈុន សុមេធា បានបដិសេធដាច់ខាតថាខ្លួនគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ ។ ហើយជនជាប់ចោទបានឆ្លើយថា ៖ គាត់ជាមន្ត្រីអាវុធហត្ថផ្នែកប្រឆាំងគ្រឿងញៀន ដូច្នេះមិនមានហេតុផលណាដែលគាត់ប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ។ តែនារីម្នាក់នោះបានឆ្លើយ ផ្ទុយពីចម្លើយបដិសេធរបស់លោក ឈុន សុមេធា ដោយនារីឈ្មោះ កេន ចាន់រី បែរជាសារភាពថាពួកគេជាអ្នកយកគ្រឿងញៀនមកលក់ តែលក់ឲ្យម៉ូយដែលជាភ្នាក់ងារប៉ូលិសប្រឆាំងគ្រឿងញៀនទៅវិញទើបត្រូវចាប់ខ្លួន ។

 កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀនដែលបានចូលមកឆ្លើយបំភ្លឺឲ្យតុលាការបានបញ្ជាក់ថា មន្ត្រីជំនាញ ដោយមានការអនុញ្ញាតពីស្ថាប័នអយ្យាការ បានប្រើវិធានញុះញង់ទើបអាចចាប់ជនល្មើសបាននិងរឹបអូសភស្តតាងនៅក្នុងដៃជាក់ស្ដែង ។ ក្រោយបញ្ចប់សវនាការនៅម៉ោង១៣រសៀលនេះ ក្រុមប្រឹក្សាតុលាការបានលើកពេលទៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខដើម្បីប្រកាសសាលក្រម ។គួររំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច ក្នុងសង្កាត់ស្ទឹងមានជ័យ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។

 សមត្ថកិច្ចបានចុះប្រតិបត្តការណ៍ ឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង ។ បន្ទាប់មកធ្វើការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី (ដែលជាបក្សពួក ) ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានវត្ថុតាង រួមមាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក ។សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការឃុំខ្លួនតាំងពីពេលនោះរហូតមកល់ថ្ងៃកាត់ទោសនេះ ៕

    

No comments:

Post a Comment

Pages