តាមពត៌មានទទួលបានគឺក្រោយពីបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់និងដល់ឫសគល់ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ចំនួនប្រាំបីនាក់ជាបន្តបន្ទាប់ ហើយក៏ត្រូវបាន តុលាការចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុំព័ទ្ធ ឈូសឆាយដី របស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី បទសមាគមជនទុច្ចរិត បទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាសក្លែងភូតភរកុហក ។សូមជម្រាបថាជនសង្សយ័ដែលត្រូវចាប់ខ្លួនរួមមាន៖១.ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិ ព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)ជាមេខ្លោងនិងបាន ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃថែមទៀត។២.ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការឯកសារក្លែងទៅគ្រប់មន្ទីរក្រសួង។៣.ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងជាមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី ដោយខ្លួននៅការពារពីក្រោយ។ទន្ទឹមនោះ ឈ្មោះ ញ៉ក់ គឹមតុង ត្រូវបានគេដឹងថាធ្លាប់មានដីកាចាប់ខ្លួន ជាច្រើនដង តែមិនដែលចាប់បាននោះទេ ។
៤.ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជា អតីតមេឃុំបិតត្រាងមកពីគណបក្សសមរង្ស៉ី ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ លក់ និងលើ លិខិតបញ្ជាក់ផ្សេងៗទៀត។
៥ .ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទី អ្នករត់ការឯកសារក្លែង។៦. ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតគឺឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ។
៧.ឈ្មោះ ផេង សុផល ដែលជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណ: លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។៨ .ឈ្មោះ ឌួង ស៊ីបុណ្ណថុល បានប្រព្រឹត្តិបទល្មើស គំរាមកំហែង និងសម្លាប់ និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញ៉ង់ជាអាទិ៍ បង្កចលាចលដីធ្លីធ្វើអោយវឹកវរដល់អាជ្ញារធខេត្ត ផ្តល់សេចក្តីប្រកាសភូតភរកុហកនិងក្លែងឯកសារ ជូនថ្នាក់លើ។
សាធារណជនថ្លែងការអបអរសាទរចំពោះវិធានការតាមផ្លូវច្បាប់ចំពោះជនអនាធិបតេយ្យ ទាំងនោះ ហើយសំណូមពរឲ្យស្ថាបន័ពាក់ពន្ទ័អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីបង្ក្រាបឲ្យអស់ជនខិលខូលទាំងឡាយណាដែលតែងតែប្រព្រឹត្តបទល្មើសដូចខាងលើ៕សរន
No comments:
Post a Comment