ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជេីញចូលរួមក្នុងពិធីប្រគល់មនុស្សធម៌ ចំនួនផ្ទះ០១ខ្នង ជូនដល់លោកអ្នកស្រី សន វី ជាគ្រួសារក្រីក្រមេម៉ាយ ហើយកំពុងជួបការលំបាក ស្ថិតនៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (ដែលត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ) ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម តំណាងរាស្រ្តក៍បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្នុងមួយគ្រួសាររួមមាន ឃីត០១កញ្ជប់ អង្ករ២៥គីឡូ ទឹកស៉ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេស និងថវិកាចំនួន២០,០០០ ផងដែរ ៕
No comments:
Post a Comment