កណ្ដាល៖ លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ត្រូវបានដកចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ក្នុងសេចក្តីសម្រេច មាត្រា១ តែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ ល៣ខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ជំនួសលោកឧត្ដមអគ្គានុរក្ស ចាត សុីនាង វិញ។
គួរជម្រាបថា លោកឧត្ដមអគ្គានុរក្ស ឯម និមល ជាអនុប្រធានពន្ធនាគារខេត្តកណ្តាលដែលបម្រើការងារអស់រយះពេលជាយូរយារណាស់មក៕
No comments:
Post a Comment