ឯកឧត្តមសុខលូ អនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលបានអនុវត្ត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមសុខលូ អនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលបានអនុវត្ត


ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឩត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក។ ដែលដឹកនាំដោយលោក ឈឹម សាបុន នាយកកម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP)។ 

គួរបញ្ជាក់ផងដែរថា, កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (RIce-SDP) ជាកម្មវិធីផ្ដោតទៅលើយុទ្ធសាស្រ្ដក្នុងការបង្កើត និងពង្រឹងផ្នែកច្បាប់ពាណិជ្ជកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសន្ដិសុខស្បៀង និងការនាំចេញអង្ករតាមរយៈ ៖

  ១. ការបង្កើត និងពង្រឹងផ្នែកច្បាប់ គោលនយោបាយ ការធ្វើពាណិជ្ជកម្មស្រូវ និងការនាំចេញអង្ករ ។ ២.ការធ្វើឲ្យប្រសើរឡើងនូវផលិតកម្មស្រូវ និងគុណភាពអង្ករ។ ៣.ការលើកកម្ពស់សេវាគាំទ្រខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ។ ៤. ការដោះស្រាយបញ្ហាផលិតកម្មស្រូវតាមរយៈការស្ដារប្រព័ន្ធធារាសាស្រ្ដ ការផ្ដល់បច្ចេកទេសការផ្ដល់ពូជ និងការបន្សាំដំណាំស្រូវធននឹងការប្រែប្រួលអាកាសធាតុ៕

       

No comments:

Post a Comment

Pages