ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន និងការបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលភ្នំពេញ ទាក់ទងទៅនឹងបុគ្កលឈ្មោះ កែវ រដ្ឋវិទ្យា បានខំមិន និងផុសព័ត៌មានមិនពិតនៅលេីបណ្តាញសង្គមហ្វេសប៊ុក ធ្វេីឱ្យសាធារណ:ជនមានការយល់ច្រឡំ ។ក្រោយពីមានទំនាស់ និងបង្កបញ្ហានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានយកមកអនុវត្ដវិន័យនៅការិយាល័យបុគ្គលិក ហើយបានផ្ទេរភារកិច្ចមកបម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន នៅខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ កែវ រដ្ឋវិទ្យា បានទៅធ្វើសកម្មភាពបាញ់បោះសេរី បណ្តាលឱ្យត្រូវមនុស្សម្នាក់រងរបួសធ្ងន់នៅផ្សារសូរិយាម៉ល ដោយគ្មានបទបញ្ជាពីអង្គភាពឡេីយ ហើយបានរត់គេច ទៅលាក់ខ្លួននៅខេត្ដកំពត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការចាប់ខ្លួនយកមកអនុវត្ដតាមនីតិវិធី និងបញ្ជូនទៅតុលាការ ដែលមានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥២៧២ ដ.ឃ.ដ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ដោយមានកំហុសធ្ងន់ធ្ងរ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ តាមប្រកាសលេខ ២៧០៦ ប្រក ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណ:ជនឱ្យបានជ្រាបថា បុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌតាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តែបុគ្គលនេះនៅតែផុសផ្សព្វផ្សាយព័ត៌មានមិនពិត ល្មេីសច្បាប់ និងបានលួចក្លែងបន្លំធ្វេីកាតក្លែងក្លាយរបស់នគរបាលជាតិសម្រាប់ប្រេីប្រាស់ក្នុងគោលបំណងអាក្រក់អ្វីមួយ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកបុគ្គលរូបនេះដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment