ជនក្បត់ជាតិសញ្ជាតិ២ សម រង្ស៊ី និងបក្ខពួក កំពុងស្ថិតក្នុងស្ថានភាពយីអ៊ុនដាក់អារក្ខជាន់ ខណៈកាសែតអង់គ្លេស The Guardian កែតម្រូវការផ្សាយខុសរបស់ខ្លួន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនក្បត់ជាតិសញ្ជាតិ២ សម រង្ស៊ី និងបក្ខពួក កំពុងស្ថិតក្នុងស្ថានភាពយីអ៊ុនដាក់អារក្ខជាន់ ខណៈកាសែតអង់គ្លេស The Guardian កែតម្រូវការផ្សាយខុសរបស់ខ្លួន

ភ្នំពេញ៖ ទណ្ឌិតជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី កំពុងរងនូវភាពអាម៉ាសជាទីបំផុតក្នុងនាមជាអ្នកនយោបាយអង្ករកំប៉ុង ប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន តែចុងក្រោយតម្រិះវាជិះកឯង ក្រោយពីកាសែតឌឹហ្គ័រដាន (The Guardian) របស់ចក្រភពអង់គ្លេស បានធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន។កាសែតឌឹ ហ្គ័រដានបានកែតម្រូវថាខ្លួន រាយការណ៍ខុសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលម្នាក់ដែលបានទិញសញ្ជាតិពីប្រទេសសាយប្រឹស។


ព័ត៌មានមិនពិតដែលជនក្បត់ជាតិ សម រង្ស៊ី បានយកមកផ្សព្វផ្សាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន និងបំភ្លៃថាសម្តេចតេជោត្រៀមរត់ចោលស្រុក និងថែំទាំងចេញលិខិតមានចរិតបំផ្ទុះបដិវត្តន៍ពណ៌ដោយ អំពាវនាវឱ្យមានការបះបោរ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ កាសែតឌឹហ្គ័រដានបានកែតម្រូវកំហុសរបស់ខ្លួន ស្របតាមវិជ្ជាជីវៈសារព័ត៌មាន តើជនក្បត់ជាតិសម រង្ស៊ី ដែលជាអ្នកនយោបាយចាញ់ចាស់វស្សានេះនិយាយខុស តើនឹងធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តេចតេជោ ហ៊ុន សែន ទេ? ទំនងគឺទណ្ឌិតរូបនេះនឹងមិនកែតម្រូវនិងសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួននោះទេ!។

ប៉ុន្តែកំហុសដ៏ធ្ងន់ធ្ងរលើកនេះបាននាំឱ្យជនក្បត់ជាតិតពូជរូបនេះចប់ដោយបរិបូណ៌នៅក្នុងអាជីពនយោបាយ ជាពិសេសការស្រមើស្រម៉ៃដេកយល់សប្តិថា ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។ សម រង្ស៊ី និងបក្ខពួក ខ្លួននឹងត្រឹមបានបន្តធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍ទៀតខណៈកម្ពុជាបាននិងកំពុងសិក្សាពីលទ្ធភាពនៃ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋ សភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួនាទីចែងក្នុងរដ្ឋធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះគឺជាលទ្ធផលនៃការធ្វើនយោបាយបែបអង្ករកំប៉ុងរបស់ទណ្ឌិតក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី គ្មានគោលការណ៍ច្បាស់លាស់ និងរេរាតាមតែខ្យល់ គ្មានការពិចារណាឱ្យបានដិតដល់ និងគ្មានភាពប្រាកដ ប្រជាក្នុងគំនិតនយោបាយស្លន់ស្លោរនិងវង្វេងក្នុងគំនិតគុំគួន និងសងសឹកនិយម។

នៅពេលនេះ គឺអាចនិយាយបានថា សម រង្ស៊ី និងគូកនក្រុមក្បត់ជាតិ និងចៅហ្វាយនាយបរទេសរបស់ពួកគេ បានចាញ់បោសគូថខោ និងស្ថិតក្នុងស្ថានភាពយឺអ៊ុនដាក់អារក្ខក៏ជាន់ ហើយត្រីរ៉ស់ក៏រួច រីឯទន្សាយក៏រួច។ ដោយសារតែការប្រមាថចំពោះស្ថានការណ៍នេះហើយទើបបានធ្វើឱ្យពួកគេចាញ់រហូត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់រួចហើយថា «បើលេងកុំខឹង បើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»។ នេះ មានន័យថាក្តីប្រាថ្នារបស់ទណ្ឌិត សម រង្ស៊ី បានរលាយទាំងស្រុងហើយដោយសារតែកំហុសផ្នែកនយោបាយរបស់ខ្លួន។

អ្វីដែលជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី បានធ្វើដើម្បីបំផ្លាញជាតិនិងប្រជាជនគឺជាបង្ហាញពីភាពចាំបាច់ដែលកម្ពុជាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។ ខណៈ សម រង្ស៊ី កំពុងទទួលរងនូវភាពអាម៉ាស់ពីទង្វើគ្មានសីលធម៌ និងគ្មានគោលការណ៍នយោបាយ ច្បាស់លាស់របស់ខ្លួន សម្រាប់ជាតិ និងប្រជាជនកម្ពុជា បានទទួលមកវិញនូវលាភដ៏ធំគឺឱកាសនៃការពង្រឹងទឹកចិត្តស្នេហា និងការបម្រើប្រជាជនដោយភាពស្មោះត្រង់ របស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិតាមរយៈការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីតម្រូវឱ្យ ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤ មានសញ្ជាតិខ្មែរតែមួយ។

ច្បាប់នេះនឹងធានាទាំងផ្នែកផ្លូវច្បាប់ និងផ្នែកនយោបាយឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាថ្នាក់ដឹកនាំ ស្ថាប័នកំពូលត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជាធ្វើការដឹកនាំប្រទេសដោយ តម្កល់ផលប្រយោជន៍ជាតិជាធំ ក៏ដូចជាទប់ស្កាត់និងប្រឆាំងរាល់ការជ្រៀតជ្រែករបស់បរទេសចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។គេអាចស្រម៉ៃថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានផ្សព្វផ្សាយអំពាវនាវឱ្យមានការបះបោរ ប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែសម្អាងលើការផ្សាយអត្ថបទរបស់កាសែត ឌឹហ្គ័រ ដាន ហើយប្រសិនបើប្រជាពលរដ្ឋងើបបះបោរតាមការអំពាវនាវដ៏ឆ្កួតលេលារបស់ជនក្បត់ជាតិរូបនេះ នោះទំនងពេលនេះ កម្ពុជាធ្លាក់ក្នុងភាពចលាចលវឹកវរ និងនៅក្នុងសង្គ្រាម ហើយចុងក្រោយកាសែតឌឹហ្គ័រដានចេញផ្សាយ កែតម្រូវ ថាធ្វើសេចក្តីរាយការណ៍ខុស។





No comments:

Post a Comment

Pages