សឿ សុធារ៉ា ទម្លាយរឿងពិតនៅពីក្រោយខ្វះលុយតុងទីនឲ្យកូនៗគឺដោយសារនាងខ្ញុង និង ស្រីអយ ជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សឿ សុធារ៉ា ទម្លាយរឿងពិតនៅពីក្រោយខ្វះលុយតុងទីនឲ្យកូនៗគឺដោយសារនាងខ្ញុង និង ស្រីអយ ជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹក


ភ្នំពេញ៖ ក្រោយពីរងរឿងអាម៉ាសខ្មាសអស់មហាជនរឿងមិនសងប្រាក់តុងទីនត្រឡប់ទៅកូនៗវិញមិនបានប៉ុន្មានផងពេលនេះបែកធ្លាយរឿងពិតហើយគឺដោយសារកូនៗមួយចំនួនមិនព្រមបង់លុយតាមការកំណត់។ យប់ថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២១នេះអ្នកនាងបានទម្លាយរឿងតារាកំប្លែងនាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹកដែលម្នាក់ជាងមួយម៉ឺនដុល្លារម្នាក់ទៀតជិត១ម៉ឺនដុល្លារ និងជាហេតុដែលនាងមិនអាចបង្វិលប្រាក់ទៅឲ្យកូនៗបាន។ 

  នាងបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖” ដូចបងប្អូនបានដឹងរួចមកហើយថា មានសារព័ត៌មានបានចុះផ្សាយជាហូរហែរអំពីនាងខ្ញុំ ពីរឿងដែលនាងបានជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន”ដើម្បីបង្វិលលុយទៅអោយគ្នាទៅវិញ ទៅមក”នូវទឹកប្រាក់ត្រឹមតែ844$តែប៉ុណ្ណោះ គេមិនទុកមុខអោយនាងខ្ញុំដែលកំពង់រងគ្រោះដោយសារតែកូនៗដេញយកលុយទៅបាត់រួចមិនព្រមសងមកវិញដោយគ្មានទំនួលខុសត្រូវ រហូតធ្វើអោយគេចុះផ្សាយអំពីនាងខ្ញុំទាល់តែបានដែលនាងខ្ញុំកំពុងតែទទួលខុសត្រូវហើយ។

ដូច្នេះ បើនាងខ្ញុំបានជាជ្រុលប្រឡាក់ទៅហើយ អ្នកដែលជំពាក់នាងខ្ញុំក៏ត្រូវតែប្រឡាក់ជាមួយនឹងនាងខ្ញុំដែរ។ជាក់ស្តែងថ្ងៃនេះ នាងខ្ញុំសូមបង្ហាញមុខកូនតុងទីនខ្ញុំពីរនាក់ ដែលជំពាក់លុយនាងខ្ញុំមិនព្រមសង ហើយធ្វើអោយនាងខ្ញុំរងគ្រោះដោយសារតែពួកគាត់ រហូតយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយរបស់នាងខ្ញុំទុកសម្រាប់កូនៗនាងខ្ញុំបានជ្រកយកទៅបញ្ចាំ ដើម្បីបំពេញទំនួលខុសត្រូវទៅអោយកូនៗផ្សេងៗដ៏ទៃទៀតដើម្បីកុំអោយមានបញ្ហាចោទប្រកាន់ណាមួយឡើង។ រាយនាមកូនតុងទីនដូចខាងក្រោម៖ទីមួយ ឈ្មោះ អ្នកនាង ស្រេង សុកាន់ដា (ហៅស្រីញ៉ុង)តារាកំប្លែងជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 10860$ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១.មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ220$ រហូតចប់តុងទីននាងខ្ញុំ40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង11ក្បាលងាប់ទាំងអស់)។

ទីពីរ៖   ឈ្មោះ  អ្នកនាង ជួន ចាន់រតនា (ហៅស្រីអយ)អតីតតារាកំប្លែង ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 9520$ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១. មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ173$ រហូតចប់តុងទីននាងខ្ញុំចំនួន40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង7ក្បាលងាប់5រស់2)។ ហើយខ្ញុំថែមទាំងចេញលុយជំនួសគាត់500$ ចំនួន37សប្តាហ៍ទៀត ដែលគាត់បានលេងតុងទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺ ក្បាល100$។សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអ្នកនាងទាំងពីរមេត្តាយកលុយមកសងនាងខ្ញុំផង ដើម្បីខ្ញុំយកលុយហ្នឹងទៅអោយកូនៗដែលគេរងគ្រោះដោយសារតែអ្នក”។ ភ្ជាប់ដោយសំណេរនេះគឺជារូបថតរបស់តារាកំប្លែងទាំងពីរ អមដោយកិច្ចសន្យាក្នុងការទូទាត់ប្រាក់សងត្រឡប់មកអ្នកនាងសឿ សុធារ៉ាវិញ ប៉ុន្តែពេលនេះរឿងនេះបានផ្ទុះកក្រើកហើយ។ 

  គួរបញ្ជាក់ដែរថា រសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីនារីម្នាក់ឈ្មោះ Aza Be Strong  បានបញ្ចេញសារយ៉ាងវែងភ្ជាប់ដោយរូបថត និងវីដេអូមួយ ដោយបានលើកឡើងអំពីការគេចវេសរបស់តារាសម្តែង សឿ សុធារ៉ា មិនព្រមទូទាត់ប្រាក់តុងទីនអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម ពិសេសក្នុងចង្កោមអ្នកសិល្បៈ។ ក្រោយមកតារាកំប្លែងនាងពីនក៏បានបញ្ចេញសារស្រដៀងគ្នានេះផងដែរ៕

  

   

  

No comments:

Post a Comment

Pages