ថៃ ចាប់បើកប្រទេសវិញហើយ និង បន្ថែមប្រទេសដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក, ប្រទេសអាស៊ានចូលបានទាំងអស់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ថៃ ចាប់បើកប្រទេសវិញហើយ និង បន្ថែមប្រទេសដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក, ប្រទេសអាស៊ានចូលបានទាំងអស់

ថៃ៖ប្រទេសថៃ នឹងចាប់ផ្តើមបើកប្រទេសដើម្បីទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ មកពីប្រទេសចំនួន ១៧ បន្ថែមទៀត ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ករណីនេះធ្វើឱ្យកើនចំនួនប្រទេសដល់ ៦៣ប្រទេស។ប្រទេសទាំងអស់នោះ ស្ថិតក្នុងអាស៊ាន រួមមាន៖ កម្ពុជា, ប្រុយណេ, សាំងកាពួ, ម៉ាឡេស៊ី, លាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង វៀតណាម។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែតុលា រដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាស ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ មកពី ៤៦ប្រទេស  ចូលប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

លោក Yuthasak Supasorn នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ការកក់សណ្ឋាគារ របស់ភ្ញៀវមកពីប្រទេសចំនួន ៦៣ កំពុងតែកើនឡើងខ្លាំង។ នៅក្នុងតំបន់ដែលអាជ្ញាធរថៃ បានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងអតិបរមា គឺរដ្ឋមិនអនុញ្ញាតតាមភោជនីយដ្ឋាន បម្រើភេសជ្ជៈមានជាតិអាល់កុលនៅឡើយទេ វៀរលែងតែនៅក្នុងទីក្រុងបាងកក ដែលនឹងអនុញ្ញាតឱ្យគ្រប់ភោជនីយដ្ឋានដែលបានអនុញ្ញាតដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព (SHA) ប៉ុណ្ណោះ ប្រការនេះ គឺដើម្បីអាចបម្រើគ្រឿងស្រវឹងទល់ម៉ោង ៩ យប់៕






No comments:

Post a Comment

Pages