អ្នកកាសែតចូលបំភ្លឺជូនសមត្ថកិច្ច ករណីឈ្មោះគង់ ចាន់ដេត និងបក្សពួក ប្រើហិង្សាយ៉ាងព្រៃផ្សៃនិងប៉ុនប៉ងមនុស្សឃាត រួមទាំងប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អ្នកកាសែតចូលបំភ្លឺជូនសមត្ថកិច្ច ករណីឈ្មោះគង់ ចាន់ដេត និងបក្សពួក ប្រើហិង្សាយ៉ាងព្រៃផ្សៃនិងប៉ុនប៉ងមនុស្សឃាត រួមទាំងប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន

តាកែវ៖ អ្នកកាសែតរងគ្រោះ០៣នាក់ ក្នុងចំណោម០៩នាក់ បានចូលបំភ្លឺតាមការកោះហៅ របស់សមត្ថកិច្ចហើយ បន្ទាប់ពីពួកគាត់បានដាក់ពាក្យប្តឹង ឈ្មោះ គង់ ចាន់ដេត និង បក្ខពួក ពីបទ « ប្រើហិង្សាវ៉ៃដំយ៉ាងព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និង ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចផ្លូវចូល ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។

ក្រោយរងអំពើព្រៃផ្សៃនេះ ជនរងគ្រោះបានទៅទីស្នាក់ការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីពិគ្រោះយោបល់ ស្នើសុំការអន្តរាគមន៍ស្វែងរកយុត្តិធម៌ និង បានដាក់ពាក្យបណ្តឹងផ្លូវការចូល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។នៅថ្ងៃ២៥ តុលា ២០២១ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតមួយច្បាប់ ស្នើសុំឱ្យ ឯកឧត្តមព្រះរាជអាជ្ញា ជួយផ្តល់យុត្តិធម៌ជូនបងប្អូន អ្នកកាសែតរងគ្រោះទាំង០៩នាក់ ទើបមានការកោះហៅជនរងគ្រោះឱ្យចូលបំភ្លឺបន្តបន្ទាប់។

លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឱ្យ សមាគម ដឹងថា «ការកោះហៅនេះគឺធ្វេីឡេីងតាមបណ្តឹងរបស់ពួកគាត់​ តាមគោលការណែនាំរបស់ ឯកឧត្តម ព្រះរាជអាជ្ញា​ ដេីម្បីចូលខ្លួនសាកសួរដេីម្បីបន្តនីតិវិធីអោយបានឆាប់​ សូមអរគុណ»។តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ ឯកឧត្តម ស្នងការ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន្លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និង ផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗ។






No comments:

Post a Comment

Pages