រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ នៅ​ខេត្តកោះកុង ទំហំ​ជិត​៩​ពាន់​ហិកតា​ជូន​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បង្កើត និង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ នៅ​ខេត្តកោះកុង ទំហំ​ជិត​៩​ពាន់​ហិកតា​ជូន​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បង្កើត និង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស

កោះកុង៖បន្ទាប់ពី​ធ្វើ​អនុ​ប្ប​យោគ​ផ្ទៃដី​ទំហំ​៨ ៦៣១​ហិកតា ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ភូមិសាស្ត្រ​ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​រួចមក និង​យោងតាម​ស្មារតី​លិខិត​លេខ​១០៥៤​សណ​.​ប​ស្ថ ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១​របស់​ក្រសួងបរិស្ថាន​ដែលមាន​ឯកឧត្តម សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​ប្រគល់​ផ្ទៃដី​ទំហំ​ជិត​៩​ពាន់​ហិកតា​នេះ​ជូន​ក្រុមហ៊ុន Royal Group Co.,Ltd. មាន​អ្នកឧកញ៉ា គិត ម៉េង ជា​អគ្គនាយក ដើម្បី​រៀបចំ​បង្កើត និង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​អនុក្រឹត្យ​លេខ​១៨៣​អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ។

​ការទទួលបាន​ផ្ទៃដី​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ទំហំ​ជិត​៩​ពាន់​ហិកតា ដើម្បី​រៀបចំ​បង្កើត និង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តកោះកុង​របស់​ក្រុមហ៊ុន Royal Group Co.,Ltd. នេះ គឺ​ប្រៀបដូចជា «​កាដូ​បន្ថែម​» របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ឧកញ៉ា គិត ម៉េង ដែល​គេ​ស្គាល់​ថា​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​បន្ទាប់ពី​ទទួលបាន​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២១/១៨៣ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​សម្រេច​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ទំហំ​១៦៨,៨០​ហិកតា ដែលជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព (​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​) ក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង និង​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន Royal Group Co.,Ltd. របស់​ឧកញ៉ា គិត ម៉េង សម្រាប់​បម្រើការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​កម្លាំង​អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ ដោយ​អនុក្រឹត្យ​លេខ​១២២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ ៕



No comments:

Post a Comment

Pages