អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យអភិបាលខណ្ឌច្បារអំពៅចុះទៅពិនិត្យមើលក្រុមហ៊ុនបូមខ្សាច់ចាក់លើដីឧកញ៉ា ហេង លី ដែលបានធ្វើឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យអភិបាលខណ្ឌច្បារអំពៅចុះទៅពិនិត្យមើលក្រុមហ៊ុនបូមខ្សាច់ចាក់លើដីឧកញ៉ា ហេង លី ដែលបានធ្វើឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋ


ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអភិបាលខណ្ឌច្បារអំពៅចុះទៅពិនិត្យមើលករណីក្រុមហ៊ុនបូមខ្សាច់ដែលបូមចាក់លើដីរបស់ឧកញ៉ា ហេង លី ដែលបានធ្វើឲ្យទឹកជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ផ្ទះប្រជាពលរដ្ឋបានជន់លិចអស់រយៈពាលជាង ៤ខែមកហើយ ដោយមានអ្នកខ្លះរត់ទៅនៅជាមួយបងប្អូន ពីព្រោះទឹកលិចចូលដល់ក្នុងផ្ទះនិងមានក្លិនស្អុយ ជាពិសេសខ្លាចមានសត្វសិរពិសចឹកកូនចៅរបស់គាត់។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាស់ថា? ចំពោះករណីនេះ អភិបាលខណ្ឌច្បារអំពៅកំពុងតែធ្វើការ ហើយនឹងពិនិត្យការងារនេះបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ដោយលោកអភិបាលរាជធានីភ្នំពេញបញ្ជាក់យ៉ាងដូច្នេះថា “អភិបាលខណ្ឌច្បារអំពៅកំពុងតែធ្វើការនៅនឹងហើយ ហើយនឹងពិនិត្យការងារនឹងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាជូនគាត់ឲ្យបានល្អ”។

ប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្តឹងក្រុមហ៊ុនបូមខ្សាច់ដាក់ដីរបស់ឧកញ៉ា ហេង លី ដែលធ្វើឲ្យទឹកហៀរហូរជន់លិចផ្ទះប្រជាពលរដ្ឋជាង ៤ខែមកហើយ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ រហូតបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននាំគ្នារត់ទៅស្នាក់នៅជាមួយបងប្អូន ដោយសារទឹកលិចចូលដល់ក្នុងផ្ទះ និងមានក្លិនស្អុយ។ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជិត ៤០គ្រួសារ រស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹងប្តឹងទៅចៅសង្កាត់ព្រែកប្រា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានប្តឹងក្រុមហ៊ុន បូមខ្សាច់ ដែលបូមចាក់បំពេញដីរបស់ឧកញ៉ា ហេង លី ធ្វើឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋ។ ដោយនៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា “យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ បានរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយតែមានក្រុមហ៊ុនធ្វើការបូមខ្សាច់ ហើយបង្ហូរទឹកចូលបឹងឧកញ៉ា ហេង លី ធ្វើឲ្យទឹកបឹងនេះហូរហៀរជន់លិចផ្ទះប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះគ្មានកន្លែងឲ្យទឹកហូរចេញ”។ 

បើតាមប្រជាពលរដ្ឋបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះថា កាលពីដំបូងៗក្រុមហ៊ុនបូមខ្សាច់ដាក់ដីរបស់ឧកញ៉ា ហេង លី ធ្វើឲ្យទឹកហៀរហូរជនលិចចូលផ្ទះប្រជាពលរដ្ឋ ពេលនោះប្រជាពលរដ្ឋក៏បានប្រាប់ចៅសង្កាត់ដែរ តែចៅសង្កាត់មិនមានដំណោះស្រាយរហូតមកដល់បច្ចុប្បន្ន គឺអស់រយៈពេលជាង ៤ខែមកហើយ។ “ប្រជាពលរដ្ឋមិនហាមឃាត់ការបូមខ្សាច់ទេ បូមអីបូមទៅ ប៉ុន្តែត្រូវរកកន្លែងបង្ហូរទឹកចេញពីក្នុងភូមិដែលប្រជាពលរដ្ឋរស់នៅ។ ពួកគាត់គិតតែបូមចូលតែអត់រកន្លែងហូរចេញ ហើយពីមួយថ្ងៃទៅមួយថ្ងៃទឹកឡើងទៅៗអត់មានស្រកទេ។ កាលពីដំបូងមិនទាន់ដល់ប៉ុណ្ណឹងទេ តែបន្តិចទេ យូរទៅៗរហូតដល់ខ្លាំងទៅៗ ប្រជាពលរដ្ឋចង់ឲ្យទឹកហូរចេញឲ្យអស់ និងមានកន្លែងហូរទឹកចេញ”។ចំណែកលោកងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ រីឯលោកឧកញ៉ា ហេង លី ដែលជួលក្រុមហ៊ុនបូមខ្សាច់ឲ្យបូមដាក់ដីរបស់ខ្លួននោះ មិនអាចសុំការអត្ថាធិប្បាយបានទេ៕













No comments:

Post a Comment

Pages