ល្បែងសុីសងជ្រកក្រោមស្លាកភោជនីយដ្ឋាន (ក្រវាន់រាជ្រ) អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌចំការមន ទំនងជាអ្នកបើកភ្លើងខៀវ ផ្គើននិងបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងសុីសងជ្រកក្រោមស្លាកភោជនីយដ្ឋាន (ក្រវាន់រាជ្រ) អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌចំការមន ទំនងជាអ្នកបើកភ្លើងខៀវ ផ្គើននិងបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ



ភ្នំពេញ៖ខណៈពេលដែលជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានស្ងប់ស្ងាត់និងថមថយ ស្ទើរតែទាំងស្រុង ស្រាប់តែក្រុមឆ្លៀតឱកាស បានបើកលេងល្បែងសុីសង ជ្រកក្រោមស្លាកភោជនីយ៌ដ្ឋាន(ក្រវ៉ាន់រាជ្យ)ស្ថិតតាមបណ្តោយផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះត្រូវបានគេដាក់ការសង្ស័យ ទៅលើលោកយិនសាន អធិការខណ្ឌចំការមន និងលោកថេង សុថុល ចៅហ្វាយខណ្ឌចំការមន ទំនងជាអ្នកបើកភ្លើងខៀវអោយដំណើរការ ដោយផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃទៀតផង។

មហាជនបានបង្ហើបអោយដឹងថា? ភោជនីយដ្ឋាន (ក្រវាន់រាជ្យ) បានបើកលក់តែសម្រាប់បងប្អូនប្រជាពលរដ្ឋចូលពិសានូវភោជនីយអាហារតែប៉ុណ្ណោះ តែផ្ទុយទៅវិញនៅក្នុងភោជនីយដ្ឋានមួយនេះ សុទ្ធតែល្បែងសុីសងគ្រប់ប្រភេទ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងកើតជាចម្ងល់ ហើយបានចោទសួរទៅខាងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមនថា?រាល់ថ្ងៃពួកគាត់កំពុងធ្វើអ្វីខ្លះ? ទើបល្បែងសុីសងបើកលេងធំប៉ុណ្ណាធំប៉ុណ្ណីហើយ មើលមិនឃើញសោះអញ្ចឹង ឬមួយអស់លោកជាអ្នកបើកភ្លើងខៀវអោយដំណើរការទេដឹង?។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ទទូចស្នើសុំដល់ថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវចំពោះបញ្ហាល្បែងអនឡាញនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេក បង្កអោយប្រជាពលរដ្ឋខ្មែរ ឆ្កួតវង្វេងនឹងល្បែងស៊ីសង អាចនិងក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្នុងក្រុមគ្រួសារ បង្កើតអោយមានបទល្មើសក្នុងសង្គម ផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។







No comments:

Post a Comment

Pages