ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង

 ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែន កងកម្លាំងសមត្ថកិច្ចភាគីប្រទេសថៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ 

យោងទៅតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេច៖ ១.ផ្ទេរភារកិច្ច លោក ឃឹម ទិព្វមុនី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ឲ្យទៅកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង

២.ផ្ទេរភារកិច្ច លោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។  ៣.លោក មឿ ណារុង ឋានន្តរស័ក្ដក្រមការដើមខ្សែ ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក។

៤.លោក ណាត ចាន់រ៉េត ឋានន្តរស័ក្ដលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុំ (អូរអន្លក់) ស្រុកកំរៀង។
បន្ទាប់ពីប្រគល់ជូននូវសេចក្ដីសម្រេច និងត្រារដ្ឋបាលរួចមក លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង ថ្មីដែលទើបតែផ្លាស់ប្ដូរ តំណាងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ស្រុកសំពៅលូន ភ្នំព្រឹក និងកំរៀង បានឡើងធ្វើការប្ដេជ្ញាចិត្ត ជូនដល់ឯកឧត្តម គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញចូលរួម។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែបញ្ហាការឆ្លងរីករាលនៃជំងឺកូវីដ-១៩ មានការធូរស្បើយច្រើន ហើយថ្មីៗនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រកាសបើកដំណើរការសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានការអាក់ខានដោយសារការផ្ទុះជាសហគមន៍កន្លងមកនេះ ហើយក៏ផ្ដល់ឱកាសដល់យើងក្នុងការរៀបចំពិធីផ្ទេរ និងប្រគល់ភារកិច្ច ដែលយើងអាចជួបជុំគ្នាឡើងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 

ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំ ដល់កងកម្លាំងសមត្ថកិច្ចប្រចាំការច្រក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាងឲ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុងតំបន់ព្រំដែនសមីរបស់ខ្លួន ដើម្បីរក្សានូវគុណប្រយោជន៍របស់ប្រទេសទាំងសងខាង ទាំងផ្នែកសន្ដិសុខសុវត្ថិភាព និងផ្នែកសន្ដិភាពប្រទេស។

ឯកឧត្តម ក៏បានបន្ថែមទៀតអំពីបញ្ហាដែលកំពុងប្រឈមសព្វថ្ងៃគឺបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ជាបញ្ហាដែលរដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវតែពង្រឹងឲ្យបានជាប់ជាប្រចាំ ដោយមិនត្រូវលែងដៃឡើយ ព្រោះល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន បង្កឲ្យមានអសន្ដិសុខសង្គម ធ្វើឲ្យកើនឡើងនូវអំពើលួចឆក់ប្លន់ កាប់សម្លាប់ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ធ្វើឲ្យការអនុវត្តភូមិឃុំមានសុវត្ថិភាពមិនមានភាពជោគជ័យ៕
  

No comments:

Post a Comment

Pages