ករណីរំលោភសម្លាប់យុវតីនៅស្រុកចំការលើ ជនសង្ស័យជាឃាតករ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តចាប់ខ្លួនបានហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីរំលោភសម្លាប់យុវតីនៅស្រុកចំការលើ ជនសង្ស័យជាឃាតករ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តចាប់ខ្លួនបានហើយ

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃនេះថា ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១  ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាតករត្រូវចាប់ខ្លួនបានហើយ គឺគេធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ។ការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ស្នងការ បានអោយដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ *អាន សុខលីន* ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ *ឌីម ម៉េងជូរ* ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

បន្ទាប់មកសមត្ថកិច្ចយើងខ្ញុំ បានចុះទៅដល់កន្លែងកើតហេតុ យើងបានបង្កើតគណៈកម្មការពិនិត្យសាកសពគឺ *ពិតជាករណីរំលោភសម្លាប់ពិតមែន* ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក  និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីសព មានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ផ្លាកលេខ : ភ្នំពេញ 1SC-2474 លេខតួ និងលេខម៉ាស៊ីន 9216114 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ : ភ្នំពេញ1K-0961 លេខតួ និងលេខម៉ាស៊ីន 0002473 ដែលយើងសង្ស័យថាជាម៉ូតូរបស់ជនល្មើស ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា បន្ទាប់ពីកំណត់អត្តសញ្ញណជនល្មើសរួចមក ខ្ញុំបាទឧត្តមសេនីយ៍ទោ *ឯម កុសល* បានចាត់អោយ កម្លាំងជំនាញ ដឹកនាំដោយវរសេនីយ៍ឯក *ចាន់ ហោ* អនុប្រធានផែនព្រហ្មទណ្ឌ នៃស្នងការស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន ។ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ *ម៉ាប់ កំសត់* *ហៅអាលាន* ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។

 សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់បន្ថែមថា តាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព *រំលោភ និងសម្លាប់* ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ ។ខណៈនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕









No comments:

Post a Comment

Pages