ល្បែងស៊ីសងអ៊ុីនធឺណេតតាមអនឡាញ នៅក្នុងសង្កាត់ស្រះចក កំពុងតែពង្វក់យុវជនខ្មែរហើយ សូមលោកសុខ ពេញវុធ និងលោកទៀង ច័ន្ទសារ មេត្តាជួយពិនិត្យមើលផង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសងអ៊ុីនធឺណេតតាមអនឡាញ នៅក្នុងសង្កាត់ស្រះចក កំពុងតែពង្វក់យុវជនខ្មែរហើយ សូមលោកសុខ ពេញវុធ និងលោកទៀង ច័ន្ទសារ មេត្តាជួយពិនិត្យមើលផង

ភ្នំពេញ÷ ល្បែងស៊ីសងអ៊ុីនធឺណេតតាមអនឡាញ ស្ថិតនៅក្នុងផ្ទះល្វែងគ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វាប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកដំណើរពង្វក់កូនខ្មែរមួយចំនួនអោយឆ្កួតវង្វេងភ្លេចការសិក្សា ធ្វើអោយឪពុកម្តាយយុវជនទាំងនោះមានការព្រួយបារម្ភជាទីបំផុតចំពោះអនាគតរបស់កូនៗពួកគាត់។ 

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងអ៊ុីនធឺណេតតាមអនឡាញខាងលើបានឲ្យដឹងថា តាំងតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើបើកដំណើរការមក សុទ្ធតែជាជនញៀនថ្នាំ មានប្រុសមានស្រីមានក្មេងមានចាស់ ចូលលេងល្បែង មិនថាយប់មិនថាថ្ងៃ គ្មានញញើតនឹងសមត្ថកិច្ចឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូចពេញ មានលោកសុខ ពេញវុធ ចៅខណ្ឌដូនពេញ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូចពេញ ដែលជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជាក៌ដូចជាក្រសួងមហាផ្ទៃ សូមមេត្តាជួយពិនិត្យមើលទីតាំងបនល្បែងខាងលើនេះ កុំអោយយុវជនខ្មែរឆ្កួតវង្វេងបន្តទៀត។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ ទទូចស្នើសុំដល់ថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវចំពោះបញ្ហាល្បែងអនឡាញនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេក បង្កអោយប្រជាពលរដ្ឋខ្មែរ ឆ្កួតវង្វេងនឹងល្បែងស៊ីសង អាចនិងក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្នុងក្រុមគ្រួសារ បង្កើតអោយមានបទល្មើសក្នុងសង្គម ផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធនិងករណីល្បែងអនឡាញខាងលើនេះ កន្លងមកឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់អភិបាលខណ្ឌ ទាំង១៤ និងស្នងការរាជធានីភ្នំពេញ ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង ទាំងអស់ក្នុងរាជធានីភ្នំពេញអោយខាងតែបាន ដើម្បីបញ្ជូនទៅតុលាការអោយព្រះរាជអាជ្ញាធ្វើការចោទប្រកាន់។ឯកឧត្តមឃួងស្រេង ក៌បានក្រើនរំលឹកដល់ប្អូនៗនិងក្មួយៗទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវនាំគ្នាចៀសអោយឆ្ងាយពីល្បែងស៊ីសងខុសច្បាប់ ដែលនាំអោយមហន្តរាយដល់ខ្លួន។មហាជនរង់ចាំមើលលោកសុខ ពេញវុធ និងលោកទៀង ច័ន្ទសារ  បើគាត់មិនត្រូវថ្នាំសណ្តំម្ចាស់ទីតាំងល្បែងអនឡាញ ខាងលើនេះទេ? ពួកគាត់និងទប់ស្កាត់បង្ក្រាប់ទីតាំងល្បែងអនឡាញខាងលើនេះប្រកបដោយប្រសិទ្ធ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។




No comments:

Post a Comment

Pages