ក្រុមឈ្មួញ បានលើកឡើងថា?លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កំពុងតែប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមឈ្មួញ បានលើកឡើងថា?លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កំពុងតែប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត

ស្វាយរៀង៖ក្រុម​ឈ្មួញ និង​អាជីវករ នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​បង្ហើប​ឲ្យដឹងថា ពួក​គេ​បង់​លុយ លើ​តុ​ក្រោម​តុ តាម​ការកំណត់ របស់លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍  ទើប​អាច​ដឹក​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។​សូមបញ្ជាក់ថា?​ទំនិញ​ដែល​ឈ្មួញ នាំ​ចូល​តាម​ច្រក​ព្រៃ​វ​ល្លិ៍ មានដូចជា ÷ បន្លែ ផ្លែឈើ មី គ្រឿងទេស គ្រឿង​កំប៉ុង ភេសជ្ជៈ​គ្រប់​ប្រភេទ និង​សំភារៈ​គ្រឿងសំណង់​ជាដើម តាមរយះ​រថយន្ត សាមយ៉ុង និង​រថយន្ត​កុង​ទី​ន័រ ជាច្រើន​គ្រឿង​ក្នុង​មួយថ្ងៃៗ ឆ្ពោះ​យកទៅលក់ ចែកចាយ​នៅ​ក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។

ប្រភព​ស្និទ្ធ​នឹង​លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បានឲ្យដឹងថា ទំនិញ​ទាំងនេះ​ឈ្មួញ​បង់ពន្ធ​ត្រឹមតែ​៣៥​ទៅ​៤០​ភាគរយ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍ ជាមួយ​លោក ចាន់ តា រា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​សុខ​ស្រួល​។​ដោយឡែក​ឈ្មួញ​គ្រាក់ៗ ដឹកជញ្ជូន​ទំនិញ នៅក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង គឺ​លោក ចាន់ តារា បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ​យ៉ាងគំហុក​។​

ជាក់ស្តែង​ក្រុម អាជីវករ បាន​បង្ហើប​ថា ការដែល​លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​បើកដៃ ពី​សំណាក់​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ផងដែរ​។​បើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ទេ​នោះ​គឺ​លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ​គឺ​មាន​ការឃុបឃិត ពី​សំណាក់​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រៃ​វ​ល្លិ៍ ផងដែរ​។​ចំណែក​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បណ្តោយ​ឲ្យ​លោក ចាន់ តា រា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ពាក់ព័ន្ធនិងការលើកឡើងរបស់ក្រុមឈ្មួញខាងលើនេះ លោកចាន់ តារា (សាន់ដេ)មិនអាចទាក់ទងសូមការបំភ្លឺលំអិតពីលោកចាន់ តារា បាននោះទេ?ដោយសារតែទូរស័ព្ទរបស់លោកចាន់ តារា ចុចចូលជាច្រើនដងគ្មានអ្នកទទួល។



No comments:

Post a Comment

Pages