បនល្បែងណេតបើកលេងនៅផ្ទះល្វែងផ្លូវលេខ១៣៤ ទល់មុខប៉ុស្ដិ៍នគរបាល សង្កាត់មនោរម្យ ខណ្ឌ៧មករា សមត្ថកិច្ចមិនបង្ក្រាប ឬមួយទុកជាឆ្នាំងបាយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងណេតបើកលេងនៅផ្ទះល្វែងផ្លូវលេខ១៣៤ ទល់មុខប៉ុស្ដិ៍នគរបាល សង្កាត់មនោរម្យ ខណ្ឌ៧មករា សមត្ថកិច្ចមិនបង្ក្រាប ឬមួយទុកជាឆ្នាំងបាយ

ភ្នំពេញ៖ទីតាំងល្បែងណេតគ្មានផ្លាកយី បានបើកលេងនៅផ្ទះល្វែងគ្មានលេខទល់មុខប៉ុស្តិ៍នគរបាលមនោរម្យ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា បង្អូតរាង និងស្វគមន៏អ្នកលេង ២៤ម៉ោង ប៉ុន្តែគេមិនឃើញសមត្ថកិច្ច ជាពិសេសកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ ចាត់វិធានការបង្ក្រាប់នោះទេឬមួយទុកដើម្បីជាឆ្នាំងបាយ។ករណីនេះមហាជន កំពុងតែរងចាំមេីលការចេញបទបញ្ជាលេីការបង្ក្ត្រាបល្បែងស៊ីសង របស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង ចំពោះល្បែងខុសច្បាប់ បង្កប់ទៅដោយល្បែងភ្នាល់ ចាក់ លុយរាប់លាន មានចាញ់ឈ្នះ ស្រែក ទ្បូរទ្បា បង្កការរំខានខ្លាំងដល់លំនៅដ្ឋានពលរដ្ឋដែលមានទីតាំងស្ថិតនៅផ្ទះល្វែងគ្មានលេខ ទល់មុខប៉ុស្តនគរបាលមនោរម្យ តាមបណ្តោយផ្លូវលេខ ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តេីប្រសិទ្ធភាព និង ឥទ្ធិពល របស់លោកអភិបាលខណ្ឌ៧មករា និងលោកអធិការនគរបាល ក្នុងចំណាត់ការបង្រ្កាប ទៅលេីល្បែងស៊ីសងទាំងទ្បាយក្នុងមូលដ្ឋានទឹកដីរបស់លោក គ្រប់គ្រង ឬ ក៏ ទាល់តែ ពលរដ្ឋរិះគន់ទេីបលោកចុះបង្រ្កាប ឬយ៉ាងណា...? ឬ ក៏ ម្ចាស់ទីតាំងនិង គាត់មាន ឥទ្ធិពលជាង អាជ្ញាធរទេដឹង ..? បានចេះតែបណ្តែតបណ្តោយអោយបទល្មេីសបានកេីតទ្បេីងមិនចេះឈបើសោះ ...!គួរំលឹកផងដែរថា បច្ចុប្បន្ន ទីតាំងមួយនេះ សម្បូរទៅដោយ ក្រុមក្មេងទំនេីងញៀនថ្នាំ លេងទាំងយប់ទាំងថ្ងៃ បង្ករការភ័យខ្លាច ដល់ប្រជាពលរដ្ធជិតខាង អាចនិងងាយ មានផលប៉ះពាល់ ដល់អន្តិសុខសង្គម។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាលរាជធានី កន្លងមក លោកបាន ដាក់បទបញ្ជារ យ៉ាងតឹងរឹងបំផុតចំពោះផែនការចំណាត់ការ បង្ក្រាបបទល្មើស ជាពិសេសលេីល្បែងស៊ីសង់ គ្រប់ប្រភេទ ទូរទាំងបណ្តា ក្នុងខណ្ឌរាជធានី ទាំង១៤ ខណ្ឌ ត្រូវអនុវត្ដ គោរពបទបញ្ជារ ថ្នាក់លេី ដើម្បី ឱ្យប្រជាពលរដ្ឋទទួលបានការ រស់នៅ ដោយទទួល ភាព កក់ក្តៅ និង សន្តិសុខល្អ ក្នុងមូលដ្ធាន ខណៈ ដែលប្រទេសជាតិ មានសន្តិភាព។

គួររំលឹក បន្តទៀតថា កន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសា សន៍ថា ក្នុងអង្គ កិច្ចប្រជុំ នៃគណៈបញ្ជារ ការឯកភាព កន្លងមក ក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងមាន វិធានការ ទប់ស្កាត់រាល់បទល្មើស គ្រប់ ប្រភេទ ដែលកេីតមាន ក្នុងមូលដ្ធាន ដើម្បី គោរព បទបញ្ជារថ្នាក់លេី នូវគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ៩ចំនុចជូនប្រជាពលរដ្ឋ៕





No comments:

Post a Comment

Pages