ខេត្តកំពង់ធំ៖តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ រងគ្រោះ ចំនួន ៣នាក់ ដោយសារ តែក្រុម ប្រដាប់ អាវុធមួយក្រុមមានគ្នាប្រមាណ១០ នាក់ បានធ្វើសកម្មភាពប្រើហិង្សា ដោយមានទាំងកាំភ្លើងខ្លី, ខ្សែក្រវាត់ និងដំបងឈើជ្រុង ព្រួតវាយពួកគាត់បណ្ដាល ឱ្យរងរបួសយ៉ាងដំណំ ហើយ ត្រូវ បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះប្រតិ បត្តិការបង្រ្កាបភ្លាមៗ ដោយបានឃាត់ខ្លួនជនដៃដល់ចំនួន ៤នាក់យកទៅសាកសួរ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែ មានគេលួចបង្ហើបប្រាប់ថា បច្ចុប្បន្ន នេះមានមេកោយរបស់ក្រុមជនដៃដល់ កំពុង រត់ ការ ដោះលែង ពួកគេផងដែរ ។
មន្រ្តីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្នាចំនួន៤នាក់ មធ្យោបាយ រថយន្តមួយគ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយផ្ទាល់តាមរយៈទូរស័ព្ទ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍ ចុះបង្ក្រាបករណី ហិង្សា ដោយចេតនាមានអាវុធនៅចំណុចផ្ទះរបស់ ឈ្មោះ ថា ធីតា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដែលបង្កឡើង ដោយក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាពវាយតប់ ទៅលើ ក្រុមជនរងគ្រោះដែលមានគ្នា៦នាក់ ដោយប្រើដៃ ខ្សែក្រវាត់ និងដំបងឈើជ្រុង រួមទាំងអាវុធខ្លីចំនួន០១ ដើម ហួសសុពលភាពថែមទៀតផង បណ្ដាលឱ្យជនរងគ្រោះចំនួន៣នាក់រងរបួសស្រាលត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំមួយកន្លែង(១ខ្សែក្រវាត់)និងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង(០១ខ្សែក្រវាត់)។ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ មានដូចខាងក្រោម ៖ទី១-ឈ្មោះទេព ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ។ទី២-ឈ្មោះឡេង ចាន់រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ទី៣-ឈ្មោះជួន ប៉ោជាំង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៤-ឈ្មោះខា កុសល ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិក្រោលគោសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ចំណែក វត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖ ១.អាវុធខ្លីចំនួនមួយដើមម៉ាកBERETTA លេខBER665672បង់ចំនួនមួយមានគ្រាប់ពីរគ្រាប់, ២.រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-4488 ,៣.បណ្ណសម្គាល់អាវុធខ្លីចំនួន១សន្លឹក, លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក, អត្តសញ្ញាណប័ណ្ណទាហានចំនួន១សន្លឹក, ៤.ក្បាលខ្សែក្រវាត់ចំនួនមួយ, ៥.សោកុងតាក់ចំនួន០១. ,៦.ទូរស័ព្ទចំនួ ន០២គ្រឿង ,៧.ដំបង ឈើ០២កំណាត់, ៨.កំប៉ុងជ័រចំនួន០១ និង៩.ស្រោមកាំភ្លើងខ្លីចំនួន០១។ឃាត់ខ្លួន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត កំពង់ ធំ ដើម្បីចាត់ការតាមច្បាប់ ។ ប្រភព មួយ បានលួចបង្ហើបប្រាប់ថា ក្រុម ជនដៃដល់ កំពុង មានមេកោយព្យាយាមរត់ការដោះលែងជនសង្ស័យឱ្យមានសេរីភាពផងដែរ។ ខណៈ ជនរងគ្រោះ ជាច្រើន នាក់ កំពុងព្រួយបារម្ភខ្លាចជនដៃដល់រួចពីសំណាញ់ច្បាប់។ ដូច្នេះ ពួក គាត់ អំពាវនាវ ដល់ស្ថាប័នតុលាការ មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ផង៕
No comments:
Post a Comment