អាជ្ញាធរខេត្តកណ្តាល បានចុះផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋានចំនួន ២កន្លែងក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជ្ញាធរខេត្តកណ្តាល បានចុះផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋានចំនួន ២កន្លែងក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ។ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រុមការងារចម្រុះបានចុះពិនិត្យ និងផ្អាកអាជីវកម្មជីកដីខ្សាច់ខាងលើជាបណ្តោះអាសន្មដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតិអោយធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសពុលភាព។ ឯកឧត្តមបានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មីឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។ 

ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង២ខាងលើដែលរណ្តៅទី១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណះចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ៨,៣៤ម៉ែត្រហើយក្រុមការងារបានវាស់វែងជាក់ស្តែងរកឃើញថារណ្តៅនេះគឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ នោងអាជ្ញាប័ណ្ណហួសសុពលភាព។ឯកឧត្តមបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បី​ចូលរួមចំណែក​ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដ​ល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ។ 

ឯកឧត្តមបានបន្ថែមថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ ។សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលមានដីស្រែនៅក្បែរកន្លែងប្រកបអាជីវកម្មជីកដីបានសំណូមពរដល់ម្ចាស់អាជីវកម្មមេត្តាធ្វើរបងអោយបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីកបំពានប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់ឡើយព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណដែលក្រសួងអនុញ្ញាតអោយធើ្វអាជីវកម្ម ។



























No comments:

Post a Comment

Pages