ACU រកឃើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ លក់ដីព្រៃលិចទឹកតំបន់៣ បានលុយជាង៥១ម៉ឺនដុល្លារ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ACU រកឃើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ លក់ដីព្រៃលិចទឹកតំបន់៣ បានលុយជាង៥១ម៉ឺនដុល្លារ


ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១០០០ ហិកតា (៩៥២,០២ហិកតា)(ឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ហិកតា)។

ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន៨លើក បាន លុយជាង៥១ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បន្តថា ករណីវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នគរបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលជាប់បទល្មើស (១) បំផ្លាញដោយចេតនា និងគៃ បំបាត់ដោយទុច្ចរិត (២) ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃលិចទឹក (៣) បទមិន ប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំណែកឯឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវ បទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់។

សូមជម្រាបថា អង្គភាពប្រឆាំង អំពើពុករលួយបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរ ពាក់ពន្ធនិងករណីរំលោភព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ រួមទាំងមន្ត្រីយោធា មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ សរុបចំនួន ៣នាក់ ត្រូវបានរកឃើញពាក់ព័ន្ធករណី កាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចំនួន២.០៥៨,៥០ហិកតា។យោងតាមរបាយការណ៍ បានឲ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាបមានដូចជា។

១. លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា។២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា។៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា។៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា។៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា។៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា។៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា។៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា។៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា។១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា។១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា។១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា។១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា៕ 






No comments:

Post a Comment

Pages