សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ក្នុងឱកាសប្រារព្ធខួបកំណើត គម្រប់៦៧ ទៅ ៦៨ឆ្នាំសូម សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាព ខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពល្អបរិបូណ៌ អាយុយឺនយូរ ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យដ៏ថៃ្លថ្លាថ្មី និងធំធេងថែមទៀត រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។សម្តេច គឺជាកុលធីតាដ៏ឆើ្នមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា ជាជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាស្រី្តថ្នាក់ដឹកនាំមួយរូប ប្រកបដោយគុណធម៌ និងពោរពេញដោយគំរូវីរភាព ដ៏ល្បីល្បាញ គួរឲ្យគោរពបំផុត ។

សូមសមែ្តងនូវការប្រសិទ្ធពរជ័យដោយសេចក្តីគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទទួលបាននូវ វិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។គោរពជូនពរពី៖ខ្ញុំបាទពោចសល់ និងភរិយាព្រមទាំងបុត្រាបុត្រីនិងចៅៗជាទីស្រលាញ់។


No comments:

Post a Comment

Pages