សមត្ថកិច្ចស្រុកមុខកំពូល ចុះមកបង្រ្កាបសង្វៀនជល់មាន់ នៅជាប់ស្ពានព្រែកតាមាក់ត្រើយខាងលិច លទ្ធផលបង្ក្រាបបានតែខ្យល់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចស្រុកមុខកំពូល ចុះមកបង្រ្កាបសង្វៀនជល់មាន់ នៅជាប់ស្ពានព្រែកតាមាក់ត្រើយខាងលិច លទ្ធផលបង្ក្រាបបានតែខ្យល់

កណ្តាល៖នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ បានហការជាមួយកំលាំងអធិការស្រុកមុខកំពូល បានចុះមកធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលគេសង្ស័យថា? បានលួចលាក់បើកលេង នៅចំណុចជាប់ស្ពានព្រែកតាមាក់ត្រើយខាងលិច ស្ថិតនៅក្នុងឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាលទ្ធផលបង្ក្រាបបានតែខ្យល់។ប្រភពបានបញ្ជាក់ថា?មានការសង្ស័យទីតាំងល្បែងជល់មាន់ខាងលើ បានលួចលាក់បើកលេងជាញឹកញាប់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប ពីកំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ និងកំលាំងសមត្ថកិច្ចស្រុកមុខកំពូលនោះឡើយ?ដោយករណីនេះគេសង្ស័យថា?មេបនល្បែងឈ្មោះ(ហុង)ទំនងឃុបឃិតគ្នាជាមួយសមត្ថកិច្ចឃុំនិងស្រុក។ប្រភពបានបញ្ជាក់ថា?ក្នុងថ្ងៃនេះគេសង្ស័យថា?និងមានការជួបជុំគ្នាលេងល្បែងជល់មាន់ យ៉ាងហោចបំផុតលេងចាប់ពី៥គូរទៅ១០គូរ ដោយក្នុងមួយគូរៗភ្នាល់លុយរាប់ពាន់ដុល្លារ ប៉ុន្តែចៃដន្យសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ មិនទាន់ទាំងបានចូលដល់ក្នុងទីតាំងខាងលើផង ស្រាប់តែមានមនុស្សម្នារ បើកឡាននិងម៉ូតូរត់ចេញអស់ ដូចជាមានព្រាយបីសាចប្រាប់អោយដឹងជាមុនអញ្ចឹង។

សូមបញ្ជាក់ថា?ក្រោយពីសមត្ថកិច្ច បានចូលដល់ក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា?មានការលួចលាក់លេងល្បែងជល់មាន់នោះ? ជាលទ្ធផលសមត្ថកិច្ចខ្លះហាក់មានចេតនាបិទបាំងព័ត៌មាន មិនឆ្លើយតបជាមួយអ្នកកាសែត និងសមត្ថកិច្ចមួយចំនួនទៀត បានបញ្ជាក់ថា? ក្រុមអ្នកលេងល្បែងជល់មាន់បាននាំគ្នាបើកម៉ូតូនិងបើកឡានរត់គេខ្លួនអស់ហើយ ដោយលទ្ធផលជាក់ស្តែងសមត្ថកិច្ចបង្ក្រាបបានតែខ្យល់។មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការ ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះ ដែលគេសង្ស័យថា?បានលួចលាក់បើកលេងអត់ញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបានដើម្បីអនវត្តតាមគោលនយោបាយភូមិឃុំមានវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។








No comments:

Post a Comment

Pages