រថយន្តដឹកឈើរបស់មេឈ្មួញជើងខ្លាំង ឈ្មោះ ព្រុំវុទ្ឋី ហៅធីពុករលួយ ត្រូវបានសមត្ថកិច្ចស្រុកជយ័សែនបង្ក្រាបហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រថយន្តដឹកឈើរបស់មេឈ្មួញជើងខ្លាំង ឈ្មោះ ព្រុំវុទ្ឋី ហៅធីពុករលួយ ត្រូវបានសមត្ថកិច្ចស្រុកជយ័សែនបង្ក្រាបហើយ

ខេត្តព្រះវិហារ ៖ ការដឹកជញ្ជូនឈើរបស់មេឈ្មួញដុះស្លែប្រចាំស្រុកជយ័សែនអស់កាលជាច្រើនឆ្នាំណាស់មកហើយ មិនដែលសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបនោះ ថ្ងៃនេះមិនដឹងថាហេតុអ្វី ទើបសមត្ថកិច្ចបង្ក្រាបបាន ការមិនបង្រ្កាបកន្លងមក រហូតមហាជនដាក់ រហស្សនាមថា ឈ្មួញដឹកឈើជើងខ្លាំងប្រចាំស្រុកជយ័សែន (ធីពុករលួយ) ។

ជាច្រើនឆ្នាំកន្លងមកឈ្មួយឈើឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយឬធីម្រេច តែងតែប្រមូលឈើនៅចំនុចភូមិ ភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិចំរើន នៅក្នុងភូមិសាស្ត្រស្រុកជយ័សែន ខេត្តព្រះវិហារ ដឹកទាំងថ្ងៃយកទៅលក់អោយតាមដេប៉ូឈើក្នុងខេត្តកំពង់ធំ សមត្ថកិច្ចចំនួន២ស្រុក គឺស្រុកជយ័សែននឹងស្រុករវៀង បានត្រឹមអង្គុយរាប់ក្បាលឡានយកផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ទោះបីមានការរិះគន់បែកផ្សែងពីសំណាក់មហាជនយ៉ាងណាក៍ដោយ ក៍សមត្ថកិច្ចទាំងមិនខ្ចីឈឺក្បាកនោះឡើយ ពិសេសបារ៉ាស់របស់សមត្ថកិច្ចចម្រុៈនៅព្រុំប្រទល់ខេត្តព្រះវិហារនឹងខេត្តកំពង់ធំ ។មេឈ្មួញរូបនេះតែងតែគំរាមវ៉ៃតប់នឹងជេញ្ចោអ្នកការសែតណាដែលហ៊ានចុះផ្សាយពីការដឹកជញ្ជូនឈើដោយខុសច្បាប់របស់ខ្លួនថែមទៀតផង ។

តាមប្រភពពត័មានមិនផ្លូវការ បានអោយដឹងថា មូលហេតុសមត្ថកិច្ចមិនហ៊ានបង្ក្រាបរថយន្តដឹកឈើដោយខុសច្បាប់របស់មេឈ្មួញខាងលើ ដោយសាកន្លងមកសមត្ថកិច្ចរដ្ឋបាលព្រៃឈើធ្លាប់បានបង្ក្រាបរួចម្តងមកហើយ តែត្រូវបានអ្នកធំធ្វើអន្តរាគមន៍អោយដោះលែងវិញ ក្រោយមកទៀតសមត្ថកិច្ចលែងហ៊ានបង្ក្រាបប្រភពមួយទៀតបានអោយដឹងថា ឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយ មានកូនប្រសារធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបមេឈ្មួញរូបនេះ គេហៅធីពុករលួយ ។ករណីនេះរថយន្តនឹងឈើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន ដើម្បីកសាងសំនុំរឿងទៅតាមនិតិវិធី ៕,

No comments:

Post a Comment

Pages