ភ្នំពេញ៖អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង សារព័ត៌មានអាស៊ី ប៉ាស៊ី ហ្វិកថាមស៏ AP Time ត្រូវ បានធ្វើពិធីចុះហត្ថលេខានៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ នាទីស្តីការក្រសួង ព័ត៌មាន ក្រោមវត្តមានអញ្ជើញជា អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។អនុស្សរណ:នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ផុស សុវណ្ណ ប្រតិ ភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៏ នៃក្រសួង ព័ត៌មាន និងលោក LI TAO អគ្គនាយកសារព័ត៌មាន AP TIME ប្រទេសចិន ។
ឯកឧត្តម ផុស សុវណ្ណ មានប្រសាសន៏ជម្រាបជូនថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ក្រសួងបាន ស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គ មហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រសិទ្ធនាមឈោ្មះ កម្មវិធីប្រឡង សំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។ ការចាប់ផ្តើមកម្មវិធីនេះ មាន ការចូលរួមពីស្ថានីយទូរទស្សន៍អនឡាញ MSJ TV ក្នុង គោលបំណងបង្ហាញពីគោលនយោបាយរាជរដ្ឋាភិបាល ដែលតែងតែ យកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការ។
នៅឆ្នាំ២០២១ នេះ អង្គភាពសារព័ត៌មាន AP TIMES បានទំនាក់ទំនងជា មួយមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដោយបង្ហាញពីទឹកចិត្តចង់ ជួយលើកកម្ពស់ ជនពិការនៅកម្ពុជា ទើបថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានការ ជួបពិភាក្សាជាមួយ អគ្គនាយកអង្គភាព សារព័ត៌មាន AP TIMES និងអគ្គនាយក ព័ត៌មាន និងសោតទស្សន៏ ដោយបានឯកភាពគ្នា កម្មវិធីប្រឡងចម្រៀងសំនៀង ជនពិការ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ឆ្នាំ ២០២២ ។ បច្ចុប្បន្ននេះ នៅកម្ពុជា មានជនពិការ ប្រមាណ ៣០ ម៉ឺននាក់ ។
លោក LI TAO បានវាយតំលៃខ្ពស់ចំពោះ ក្រសួងព័ត៌មាន ដែលបានរៀប ចំកម្មវិធីប្រឡងចម្រៀងសំនៀង ជនពិការ ពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នេះឡើង ដែលជាករបង្ហាញពីការយកចិត្តទុកដាក់ចំពោះជន ពិការ និងអ្នកដ៏ទៃទៀត ដែលទន់ខ្សោយក្នុងសង្គម ត្រូវការជួយ និងយកចិត្តទុក ដាក់ ។លោកអគ្គនាយក បានបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសកម្ពុជា AP Time និងប្រើកំលាំងនៃសារព័ត៌មាន ដើម្បីធ្វើអោយមហាជន បានដឹងកាន់តែជ្រៅអំពី ជនពិការ ដើម្បីគាំទ្រ និងជួយដល់ជនពិការ អោយមានការរស់នៅកាន់តែល្អ ព្រមជាមួយក្តីសង្ឃឹម ក្នុងការកែលម្អរកាន់តែប្រសើរឡើង។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ថា ការដែលក្រសួង ព័ត៌មាន រៀបចំអោយមានកម្មវិធីប្រឡងចម្រៀងសំនៀង ជនពិការ ពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី ២ នេះឡើងគឺមាន សារ: សំខាន់ ជាបាច់ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ។ ដូច្នេះ សម្រាប់ការចូលរួម គាំទ្រ ជួយឧបត្តម្ភរបស់ សារព័ត៌មាន AP TIME គឺមានប្រយោជន៏ធំ ក្នុងការចូល រួមជួយដល់ ជនពិការ កម្ពុជា ដែលមានចំនួន រាប់សែននាក់ ។ ទាំងនេះជាការ បង្ហាញផងដែរនូវសក្ខីភាព នៃចំណងទាក់ទង និងកិច្ចសហការគ្នា ជាយុទ្ធសាស្រ្ត រវាង ចិន និងកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកពីភាពជោគជ័យ ក្នុងការរៀបចំ កម្មវិធីប្រឡង ចម្រៀងជនពិការ កាលពីលើកទី ១ ដោយក្នុងនោះ មានវត្តមានអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហើយ ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹម ថា ក្រុមការងារទាំងពីរ នឹងសហការគ្នា រៀបចំកម្មវិធីប្រឡងសំនៀងជនពិការ កម្ពុជា ពានរង្វាន់សម្តេចអអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ២ ទទួលបានជ័យ ។ អនុស្សរណ:មានខ្លឹមសារថា ក្រុមហ៊ុនសូមគាំទ្រ ក្រុមហ៊ុន អ៊ីស្ត អឺឡាយ អិន អ៊ិនធើណេសិន ខលឈ័រ មេ ឌា ឯក នឹងធ្វើកិច្ចសហការបង្កើតកម្មវិធី ប្រឡងចម្រៀងសំនៀងជនពិការ ពានរង្វាន់សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន លើកទី២ ឆ្នាំ ២០២២ ឱ្យបានល្អបំផុត។
ក្រុមហ៊ុនបានរៀបចំជាក្រុម ការងារបីក្រុមរួចរាល់ ហើយ ដើម្បីសហការជាមួយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ រៀបចំកម្មវិធីខាងលើ។ ក្រុមហ៊ុនជាអ្នករកការឧបត្ថម្ភកម្មវិធី តាមរយៈដ គូរបស់ខ្លួន។ កម្មវិធីនេះ នឹងផ្តល់ជូនជនពិការជ័យលាភី និង ជនពិការដែលចូលរួមប្រកួតនូវឱកាសការងារ ក្រោយពេលចប់ការប្រឡង។ ក្រុមហ៊ុនមានគម្រោងបង្កើតជាមូលនិធិមួយ ទ្រទ្រង់ដល់ជនពិការ។ វគ្គផ្តាច់ព្រាត់ នឹងមានបេក្ខជន ១២រូប ហើយម្ន ក់ៗនឹងទទួលបានពាន និងប្រាក់រង្វាន់ទាំងអស់គ្ន តាមចំណាត់ ថ្នាក់រៀងៗខ្លួន៕
No comments:
Post a Comment