ភ្នំពេញ៖កាលពីយប់ថ្ងៃទី ២៥ ធ្នូ ២០២១ ខ្ញុំបានទទួលទានអាហារអំពើល្អដើម្បីលើទឹកចិត្តនិងអរគុណបងប្អូនអ្នកសារព័ត៌មានខ្មែរនិងសារព័ត៌មានចិនមួយចំនួននៅRose Garden ។ អរគុណបងប្អូនអ្នកសារព័ត៌មានចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវនិងមានប្រយោជន៍សម្រាប់ប្រទេសជាតិ។ អរគុណបងប្អូនដែលបានស្តាប់តាមយោបល់ណែនាំរបស់ខ្ញុំក្នុងការសរសេរព័ត៌មានគោរពតាមក្រមវិជ្ជាជីវៈនិងការទទួលខុសត្រូវ និងអរគុណដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពការងារខ្ញុំក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗជួយដល់ប្រជាពលរដ្ឋរបស់សម្តេច។ បងប្អូនអ្នកសារព័ត៌មានគឺជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិអោយរីកចម្រើនទៅមុខ។
ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណដល់អាជ្ញាធរនិងក្រសួងស្ថាប័ននានាដែលមានការយោគយល់និងផ្តល់ឱកាសដល់បងប្អូនអ្នកសារព័ត៌មានចំពោះកំហុសឆ្គងដោយអចេតនាមួយចំនួនដែលបានលើកទឹកចិត្តបងប្អូនអោយក្លាយជាអង្គភាពសារព័ត៌មានវិជ្ជមានល្អទៅថ្ងៃអនាគត។ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ជួបតែសេចក្តីសុខជាមួយពុទ្ធពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
No comments:
Post a Comment