ឯកឧត្តមដួង តារា អរគុណ​សន្តិភាពសន្តិភាពគឺជាឱកាសចែករំលែកចែករំលែកគឺជាសេចក្តីសុខរបស់យើងទាំងអស់គ្នា! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង តារា អរគុណ​សន្តិភាពសន្តិភាពគឺជាឱកាសចែករំលែកចែករំលែកគឺជាសេចក្តីសុខរបស់យើងទាំងអស់គ្នា!


ស្វាយរៀង៖កាលពីពេលថ្មីៗក្នុងពេលដែលខ្ញុំទៅចែកអំណោយជូនលោកយាយ លោកតា អុំពូមីងបងប្អូនជាង២០០នាក់នៅទីរួមខេត្តខេត្តស្វាយរៀងកាលពីថ្ងៃទី ១៤ ខែ ធ្នូ ២០២១ កន្លងទៅនេះ ក្រុមហ៊ុនភូមិមរតកបានផ្តល់កាដូដី១០ឡូត៌មកអោយខ្ញុំដើម្បីធ្វើបុណ្យ។ 

អ្វីដែលខ្ញុំបានគិតមុនគេ គឺខ្ញុំនឹងធ្វើបុណ្យជាមួយមន្រ្តីដែលបានបម្រើការងារជូន សម្តេចតេជោ និងអ្នកដែលគ្មានឱកាស ប៉ុន្តែមិនខ្ជឹលដែលឧស្សាហ៍ខិតខំប្រឹងប្រែងព្យាយាមដើម្បីក្រុមគ្រួសារនិងជីវិតរស់នៅកាន់តែប្រសើរ។ ក្នុងថ្ងៃនោះ ខ្ញុំបានធ្វើបុណ្យជូន​($22,000 ក្នុងមួុយប្លង់) ជូនទៅ:។១)លោក ឈួរ ភារា ជាមន្រ្តីដែលកំពុងបម្រើការងារវិទ្យុជាតិដែលទទួលខុសត្រូវក្នុងការរៀបចំមីក្រូហ្វូនជូន សម្តេចតេជោ ជិត៤០ឆ្នាំកន្លងមកនេះ។២)ប្អូនចិន្តា ជាអ្នករៀបចំបញ្ជាសម្លេង Mixer ក្នុងឡានផ្សាយផ្ទាល់ទទក (TVK) ជាមួយ លោក ឈួរ ភារា ។

៣) ប្អូន ស៊ីវហ្វុង ជាគ្រូបង្រៀន និងជាអ្នកស្ម័គ្រចិត្តជួយការងារខ្ញុំទោះសៅរ៍ឬអាទិត្យដោយគ្មានការត្អូញត្អែរ។៤)ប្អូន ជឿន ជាអតីតទ័ពសមារណកម្ម និងជាអ្នកបើកបរដ៏ស្មោះត្រង់។៥)ពូ តេង ថន ជាអតីតទាហានរំសាយដែលមានមុខរបរជាអ្នកយាម ។៦)ប្អូន ទិត្យ ជាអ្នកបើកបរក្រុមការងារព័ត៌មាន សម្តេចតេជោ។ ៧)ប្អូន សឿន សន សារព័ត៌មានមកពីក្រុមហ៊ុន ហង្សមាស ប្រចាំខេត្តស្វាយរៀង ។៨) ប្អូន សុធី ជាកងនគរបាលកិត្តិយសកំពុងបម្រើការនៅវិមានសន្តិភាព ដែលម្តាយរបស់គាត់កំពុងមានបញ្ហាវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យ ។

ខ្ញុំសប្បាយរីករាយដែលមានឱកាសបានចែករំលែកបន្តនូវអំណោយនេះជូនទៅបងប្អូន។ បងសូមអរគុណប្អូន សោម សុធា ដែលបានផ្តល់នូវកាដូនេះសម្រាប់បងយកទៅចែកជូនបងប្អូនយើង។ បងសូមជូនពរប្អូននិងដៃគូទាំងអស់នៃក្រុមហ៊ុនផ្ទះភូមិមរតកទទួលបានជោគជ័យក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕











No comments:

Post a Comment

Pages