លោកឆុង សុខឡា រស់នៅស្រុកស្រីសន្ធរ សំណូមពរដល់សាលាឧទ្ធណ៌ត្បូងឃ្មុំ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ទាក់ទងនិងករណីវិវាទដីធ្លី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឆុង សុខឡា រស់នៅស្រុកស្រីសន្ធរ សំណូមពរដល់សាលាឧទ្ធណ៌ត្បូងឃ្មុំ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ទាក់ទងនិងករណីវិវាទដីធ្លី


កំពង់ចាម៖លោកឆុង សុខឡា អាយុ៤០ឆ្នាំ រស់ភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបញ្ហាវិវាទដីធ្លីជាមួយនិងឈ្មោះលោកឈិត គឹមស្រ៉ឺ អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នា។លោកឆុង សុខឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា?គាត់មានដីចំការមួយកន្លែងស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ដោយគាត់បានទិញបន្តពីឈ្មោះមុំ គឹមស្រ៉ឺ ក្នុងអំឡុងឆ្នាំ២០១៨ដែលមានទំហំ១៤ម៉ែត្រ×៣២ម៉ែត្រ។

លោកឆុង សុខឡា បានបន្តទៀតថា?ដីចំការរបស់គាត់ៗបានដាំណាំល្មុតម្នាស់ជាដើម ដើម្បីចិញ្ចឹមជីវិតប្រពន្ធនិងកូនដូចសព្វមួយដង។ប៉ុន្តែមួយរយះចុងក្រោយនេះ ស្រាប់តែបុគ្គលឈ្មោះឈិត គឹមស្រ៉ឺ បានប្តឹងគាត់ទៅតុលាការខេត្តកំពង់ចាម ដើម្បីសុំបើកដីផ្លូវភូមិមួយចំណែកដែលមានទំហំ០៥ម៉ែត្រ×០៨ម៉ែត្រ ស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។យោងតាមចម្លើយរបស់លោកឈិត គឹមស្រ៉ឺ ដែលបានឆ្លើយបំភ្លឺចំពោះមុខតុលាការ បានបញ្ជាក់ថា?ខ្ញុំពុំមានដីផ្លូវចេញចូលទៅដីភូមិ និងដីចំការរបស់ខ្ញុំទេ?សព្វថ្ងៃនេះ។ពីមុនមកខ្ញុំបានចេញចូលតាមផ្លូវដែលខ្ញុំប្តឹងសុំបើកផ្លូវនេះ ជាផ្លូវដើរពីមុនរហូមក ។ពីមុនដីម្ចាស់តែមួយ ដែលមានម្ចាស់ឈ្មោះតាំងលឹម ហើយគាត់លក់ជាកង់ៗយូរហើយតាំងពីជំនាន់ម្តាយរបស់ខ្ញុំ។ដោយឡែកលោកឆុង សុខឡា ដែលត្រូវបានបុគ្គលឈ្មោះឈិត គឹមស្រ៉ឺ បានប្តឹងទៅតុលាការខេត្តកំពង់ចាមនោះ?លោកឆុង គឹមស្រ៉ឺ បានបំភ្លឺចំពោះមុខតុលាការ ដោយបានបញ្ជាក់ថា?ដីភូមិរបស់ខ្ញុំទិញតពីគេ នៅជាប់ដីកេរ៌្តរបស់ខ្ញុំមានផ្លូវចេញចូល ចំណែកផ្លូវខ្ញុំទិញពុំមានផ្លូវទេ?ហើយដើមចោទ គ្រាន់តែគាត់ចេញចូលដើរកាត់ទេ?ពីមុនមកពុំមានផ្លូវទេ?។

ដីភូមិនេះខ្ញុំទិញពីឈ្មោះមុំ គឹមស្រ៉ឺ ពុំមានផ្លូវពីដើមមកទេ?ហើយបើមានផ្លូវក៌ខ្ញុំមិនទិញដែរ។ពេលខ្ញុំទិញខ្ញុំគិតថា?ឈ្មោះឈិត គឹមស្រ៉ឺ ពុំមានផ្លូវចូលទៅដីរបកស់គាត់ទេ?ពេលខ្ញុំទិញហើយ ខ្ញុំនិងចែកអោយគាត់តែគាត់ទេថា បើខ្ញុំទិញដីនេះដឹងតែមានរឿងជាមួយគាត់។ដូចនេះខ្ញុំមិនព្រមបើកផ្លូវអោយគាត់ទេ?ពីព្រោះខ្ញុំខាតពេលវេលាដោយសាររឿងនេះច្រើនណាស់ ។លោកឆុង សុខឡា បានបញ្ជាក់នៅមុខតុលាការទៀតថា?ដីភូមិខ្ញុំមានក្បាហបានអោយដីខ្ញុំតម្លៃ១៥០០ដុល្លារ ហើយបានជាខ្ញុំលក់ដីនោះ ដោយសារតែខ្ញុំគ្មានច្រកចេញចូល។ឈ្មោះឈិត គឹមស្រ៉ឺ ដើរកាត់តាមដីរបស់ខ្ញុំដោយសារផ្ទះខ្ញុំនៅឆ្ងាយ។យោងតាមសេចក្តីសម្រេចបញ្ចប់របស់តុលាការខេត្តកំពង់ចាម ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេយណី លេខ៧០ ចុះថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៩ និងសាលក្រមលេខ១៩៨[គ]ចុះថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០។

១/បង្គាប់អោយចុងចម្លើយបើកផ្លូវបណ្តោយ៣២ម៉ែត្រទទឹងប្រវែង២ម៉ែត្រ ដែលមានព្រំប្រទល់ខាងកើតទល់ដីឈ្មោះទេសវី ប្រពន្ធឈ្មោះអែម សុផល។ខាងលិចទល់ដីឈ្មោះឆុង សុខឡា។ខាងត្បូងទល់ដីឈ្មោះឈិត គឹមស្រ៉ឺ។ខាងជើងទល់ដីផ្ទះឈ្មោះឈិត គឹមស្រ៉ឺ និងបណ្តោយ៧៣ម៉ែត្រទទឺងប្រវែង១,៥ម៉ែត្រ ដែលមានព្រំប្រទល់ខាងកើតទល់ដីឈ្មោះហុង ប៉េងលី,ឈ្មោះសួររុន។ខាងលិចទល់ដីឈ្មោះឆុង សុខឡា ។ខាងត្បូងទល់ផ្លូវលំ។ខាងជើងទល់ដីឈ្មោះឆុង សុខឡា ស្ថិតនៅភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។២/បង្គាប់អោយដើមចោទ បង់ប្រាក់៥២៥ដុល្លារទៅអោយចុងចម្លើយ។៣/រឹបអូសប្រាប់ប្រដាប់ក្តីដែលដើមចោទបង់រួចហើយ ។៤/សាលក្រមនេះ ទាញហេតុផលផ្ទាល់មាត់នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០និងប្រកាសជាសាធារណះនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ ចំពោះមុខគូរភាគី ទុកសិទ្ធអោយប្តឹងឧទ្ធរតាមកំណត់ច្បាប់។

យោងតាមសេចបង្គាប់បញ្ចប់របស់តុលាការខាងលើ លោកឆុង សុខឡា មិនទទួលយកនូវសេចក្តីសម្រេច នៃការជំនុំជម្រះរបស់តុលាការខេត្តកំពង់ចាមនោះទេ?លោកឆុង សុខឡា បានដាក់ពាក្យបណ្តឹងប្តឹងទាស់នៅសាលាឧទ្ធណ៌ត្បូងឃ្មុំ ហើយត្រូវបានលោកសុទ្ធ សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធណ៌ត្បូងឃ្មុំបានចេញដីកាកោះហៅលោកឆុង សុខឡា អោយចូលបំភ្លឺ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១។លោកឆុង សុខឡា បានបញ្ជាក់ថា? លោកនិងចូលខ្លួនបំភ្លឺជូនសាលាឧទ្ធណ៌ត្បូងឃ្មុំនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ហើយលោកឆុង សុខឡា និងភរិយា ក៌បានលើកដៃសំណូមពរដល់សាលាឩទ្ធណ៌ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ ទាក់ទងនិងករណីវិវាទដីធ្លីខាងលើ។ដោយលោកឆុង សុខឡា នៅតែអះអាងថាដីរបស់គាត់ជាដីស្របច្បាប់។ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកឈិត គឹមស្រ៉ឺ មិនអនុញ្ញាតិអោយក្រុមអ្នកសារព័ត៌មាន ដើម្បីសុំធ្វើបទសម្ភាសន៌លំអិតព័ត៌មានខាងលើនេះនោះទេ?។












No comments:

Post a Comment

Pages