សុំរឿងកូនបំណុលបាញ់សម្លា ប់ម្ចាស់បំណុលរបស់ឯងដោយសារតែរឿងជំពាក់លុយចំនួន៣០មុឺនដុល្លារ កាលពីឆ្នាំ២០២០ ព្រោះតែគ្មានប្រាក់សងវិញ... - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សុំរឿងកូនបំណុលបាញ់សម្លា ប់ម្ចាស់បំណុលរបស់ឯងដោយសារតែរឿងជំពាក់លុយចំនួន៣០មុឺនដុល្លារ កាលពីឆ្នាំ២០២០ ព្រោះតែគ្មានប្រាក់សងវិញ...

ភ្នំពេញ÷នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ៈនេះ នៅក្នុងសុំណុំរឿងឃាតកម្មមួយបានកើតឡើងឈានទៅដល់ការបាញ់សម្លា ប់ ទៅលើម្ចាស់បំណុលដែលខ្លួនបានជំពាក់លុយទាំងដើមទាំងការប្រាក់សរុបមានចំនួន៣០ មុឺនដុល្លារ កាលពីឆ្នាំ២០២០នេះ ឥឡូវត្រូវបានក្រុមប្រឹក្សារបស់តុលាការ លើកយកមកកាត់ទោសនឹងតុលាការបានចោទប្រកាន់ទៅលើជនដៃដល់ ឈ្មោះ សុខ ហេង សំបូរ ភេទប្រុស អាយុ ៣២ ឆ្នាំ នឹងបានប្រើប្រាស់ហើយរក្សាទុកអាវុធខុសច្បាប់ ហើយបានប្រព្រឹត្តកាលពីថ្ងៃទី២២ៈ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងទឹកដីខណ្ឌកំបូល តាមមាត្រាទី២០០ នឹងមាត្រាទី៤៩០ និងមាត្រាទី២៩ នៃក្រមព្រហ្មទណ្ឌ !!។ជនរងគ្រោះដែលបានស្លា ប់បាត់បង់ជីវិតនៅក្នុងអំពើឃាតកម្មនេះមាន ឈ្មោះ នៅចំណាន ភេទប្រុស អាយុ ៤៥ ឆ្នាំ មានមុខរបរជាអ្នកគួកជេដី រថយន្តហើយនឹងម៉ូតូព្រមទាំងជាអ្នកចងការប្រាក់ទៀតផង មានទីលំនូវ ក្នុងភូមិព្រៃព្រីងត្បូង ក្នុងសង្កាត់ចោមចៅទី៣ៈ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទនៅក្នុងករណីឃាតកម្មបាញ់សម្លា ប់នេះ បានសារភាពថា រូបខ្លួនពិតជាបានបាញ់សម្លា ប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែរឿងជំពាក់លុយរបស់ម្ចាស់បំណុលទាំងដើមនឹងការប្រាក់សរុបមានចំនួនប្រមាណជា៣០មុឺនដុល្លារ ហើយជនដៃដល់ពុំមានលទ្ធភាពសងវិញនោះ ទើបមានគំនិតទៅខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង សុីថុល ភេទប្រុស អាយុ ៤០ ឆ្នាំម្នាក់ ដែលត្រូវជាបក្ខពួករបស់ខ្លួន យកមកបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លា ប់បាត់បង់ជីវិត ខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯង នៅម្ដុំកន្លែងស្ងាត់។យោងតាមចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការ បានធ្វើសេចក្ដី សន្និដ្ឋាន និងតម្កលទុក បទចោទប្រកាន់ឲ្យនៅដដែល ហើយក៏បានស្នើសុំ ឱ្យក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យក ថ្ងៃទី១១ៈខែកុម្ភ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីប្រកាសសាលក្រម ។







No comments:

Post a Comment

Pages