ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់លោកឧញ៉ា ស្រី ចន្ធូ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់លោកឧញ៉ា ស្រី ចន្ធូ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់លោកឧកញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឧ្ឍន៏ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍវិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តជាតិ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។

លោកឧកញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ៉ាសម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី និងការបង់ពន្ធផ្សេងក៏បានចូលជាចំណូលរបស់រដ្ឋផងដែរ។

ដោយសារមានការស្នើសុំអោយមានការវិនិយោគពីសំណាក់លោកអិបាលស្រុកដើម្បីដើម្បីបង្កើនការងារបន្ថែមធ្វើជូនដល់ប្រជាជនមូលដ្ឋាន និងដោយសារការអនុញ្ញាតពីច្បាប់លើការវិនិយោគវិស័យកសិកម្មពីឯកឧត្តមអភិបាលខេត្តផងដែរ។ ម្យ៉ាងទៀតនៅទីនោះគឺមានអាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមពូជគោទឹកដោះ(គោពូជ Holstein)ទើបលោកសំរេចចិត្តទិញដីធ្លីនៅតំបន់ខាងលើសំរាប់បើកកសិដ្ឋានចិញ្ចឹមគោតំបន់នេះតែម្តងទៅ លិខិតទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋក៏មាន។ លោកឧកញ៉ា ស្រី ចន្ធូ បន្ថែមថា ការវាយកម្ទេចនេះមិនមានការជូនដំណឹងអ្វីទេ គឺចុះមកវាយកម្ទេចតែម្តង។

ការសាងសង់ និងការអភិវឌ្ឍកសិដ្ឋាននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ ទម្រាំបានប៉ុណ្ណឹង តែត្រូវបានក្រសួងកសិកម្មបានលោកបានវាយកំទេចចោលត្រឹមតែរយះពេលពីរថ្ងៃប៉ុណ្ណោះ ការខូចខាតនេះសរុបជាទឹកប្រាក់អស់ប្រមាណ៥០ម៉ឺនដុល្លារ។លោកឧកញ៉ាបានបន្តទៀតថា មិនត្រឹមតែនៅខេត្តមណ្ឌលគិរីនោះទេ ខេត្តណាក៏បានឲ្យតែជាដីឯកជនដីស្របច្បាប់កុំប៉ះពាល់ដីរដ្ឋ លោកនឹងសិក្សាពីភូមិសាស្រ្តក្នុងការសំរេចចិត្តវិនិយោគលើវិស័យចិញ្ចឹមសត្វដូចគ្នា។

ប្រសិនបើលោកមានកំហុសឆ្គងណាមួយសូមឯកឧត្តមមេត្តាជួយណែនាំ ព្រោះលោកខាតបង់ច្រើនណាស់ទាំងថវិកា កំលាំងកាយ កំលាំងចិត្ត វេលា និងប៉ះពាល់ដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេសផងដែរ។ ដូច្នេះលោកស្នើសុំការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាផ្តល់ឱកាសស្របច្បាប់ពេញលេញដើម្បីឲ្យលោកបានអភិវឧ្ឍន៍វិស័យកសិកម្មនៅតំបន់នោះដោយក្តីអនុគ្រោះផង៕













No comments:

Post a Comment

Pages